Cody Walker ចង់ដើរតាមកន្លងបងប្រុស Paul Walker
- 2015-04-03 18:56:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Cody Walker ចង់ដើរតាមកន្លងបងប្រុស Paul Walker
ចន្លោះមិនឃើញ
ក្រោយ Paul Walker ទទួលមរណភាពក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ ដោយគ្រោះថ្នាក់ចរាចរណ៍ លោក Cody Walker ដែលជាប្អូនប្រុសបង្កើត ក៏មានឱកាសសម្ដែងជំនួស ក្នុងរឿងភាគ “Furious 7” ហើយថ្មីៗនេះលោកឱ្យដឹងថា ចង់ដើរតាមកន្លងបងប្រុស និងបន្តអាជីពក្នុងភាពយន្តហូលីវូដ។
លោក Cody Walker
បើយោងតាមសារព័ត៌មាន The Hollywood Reporter តារាសម្ដែងរូបនេះ កំពុងធ្វើការជាមួយអ្នកគ្រប់គ្រងរបស់ Paul ឈ្មោះ Matt Luber នៅផលិតកម្ម Luber Rocklin Entertainment។
តារាដដែលនេះ គ្មានបទពិសោធន៍សម្ដែងទេ មុនយល់ព្រមសម្ដែងជំនួស Paul តែឥលូវរឿង " Furious 7” បានបង្ហាញខ្លួនក្នុងរោងភាពយន្ត នៅអាមេរិកហើយកាលពីថ្ងៃពុធកន្លងមក។
យោងតាមសម្ដីផលិតករ Vin Diesel ក្នុងគេហទំព័រ Daily Mail បានឱ្យដឹងថា ភាពយន្តប្រណាំងឡាន និងបាញ់ប្រហារ "Fast & Furious”ទំនងនឹងមានភាគទី៨បន្តទៀត ប៉ុន្តែគេនៅមិនច្បាស់ថា លោក Cody អាចមានវត្តមានទៀត ឬយ៉ាងណាទេ។
យ៉ាងណាក្ដីត្រង់ចំណុចនេះ សារព័ត៌មានTHR បានរាយការណ៍ថា Cody នឹងបន្តអាជីពសម្ដែងទាំងក្នុងខ្សែភាពយន្ត និងទូរទស្សន៍ ដែលមិនពាក់ព័ន្ធនឹងខ្សែភាពយន្ត "Fast And Furious” ឡើយ។
បន្ថែមលើការងារសម្ដែង លោកនឹងនៅតែបន្តធ្វើជាអ្នកគ្រប់គ្រងមូលនិធិ Reach Out Worldwide (មូលនិធិជួយតំបន់ដែលមានគ្រោះធម្មជាតិ) របស់បងប្រុសខ្លួន។ ពេលបញ្ចាំងរឿង "Furious 7" កាលពីថ្ងៃពុធ លោកត្រូវគេអញ្ជើញជាភ្ញៀវកិត្តិយស តែលោកមិននិយាយអ្វីពីគម្រោងនៃការសម្ដែងទេ តែជាសញ្ញាល្អមួយដែរ ព្រោះថាមិត្តរួមអាជីពក៏បានកោតសរសើរពីលោកដែរ។
ទោះមិននិយាយពីគម្រោងនៃការសម្ដែង តែលោកបានបង្ហាញចំណាប់អារម្មណ៍ តាមរយៈគេហទំព័រ People ថា "ខ្ញុំមិនខ្លាចនឹងមើលវា(ភាពយន្ត)ឡើយ។ ខ្ញុំអន្ទះសាចង់មើលថា វាមានដំណើរការយ៉ាងម៉េច...មានរឿងពិបាកនិងស្រួលចូលគ្នា តែខ្ញុំគិតថា Paul នឹងមានមោទនភាព"៕
លោក Paul Walker
“Furious 7” នឹងចាក់បញ្ចាំងនៅថៃវិញក្រោយ Tony Jaa ឈ្នះក្ដី
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Dailmail