​​ឥណ្ឌូណេស៊ី​ ធ្វើ​​រថយន្ត​ Bugatti​ ពី​ឈើ​ម៉ៃសាក់ ​​ឡូយ​​អស់​​ស្ទះ​!

  • 2014-10-08 21:10:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជាង​ជំនាញ​​​ឥណ្ឌូណេស៊ី បាន​យក​ឈើម៉ៃសាក់​ចម្លង​ចេញ​ជា រថយន្ត​​​​ស្ព័រ Bugatti Veyron Super Sport ដូច​​របស់​ដើម​បេះបិទ ហើយ​ស្នាដៃ​អស្ចារ្យ​នេះ ធ្វើ​ឱ្យ​អ្នក​បាន​ឃើញកោតសរសើរមិន​ដាច់​ពី​មាត់។

 

ក្រុម​​​នេះ​មាន​ជំនាញ​ខាង​ឆ្លាក់​ឈើ ហើយ Bugatti Veyron Super Sport រថយន្ត​ឈើ​ចុង​ក្រោយ របស់​ពួកគេ។ ប្រភព​បាន​ឱ្យ​ដឹង​ថាវា​ នឹង​ត្រូវ​នាំចេញ​ទៅ​លក់​នៅ អាមេរិក អង់គ្លេស អាល្លឺម៉ង់ និង​ប្រទេស​អឺរ៉ុប​ផ្សេង​ទៀត។

 

តែ​ទោះបីជា​យ៉ាងណា​ រថយន្ត​នេះគ្មានកម្លាំង​​​ថាមពល​ ១២០០សេះ និង​ល្បឿនអតិបរមា​ ៤១៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដូច​ផលិតផល​ពិត​របស់​បារាំង​ឡើយ។ ​​

 

រោងជាង​របស់​ក្រុម​អ្នក​ជំនាញ​ មាន​ទីតាំង​ស្ថិត​នៅ​ស្រុក Boyolali កណ្ដាល​កោះ Java ប្រទេស​ឥណ្ឌូណេស៊ី។ ក្រៅ​ពី​រថយន្ត Veyron Super Sport ដ៏​ទាក់ទាញ​ ពួកគេ​បាន​បង្កើត​រថយន្ត​ស្ព័រ​ និង​ម៉ូតូស្អាតៗ​​ជាច្រើន​គ្រឿង​ទៀត៕

 

ដើម្បី​អាន បើក​ឡាន​ទឹក​ឆ្លង​ស្ពាន​ចំណាស់ មាន​អី​បាក់​ខ្ទេច! សូម​ចុច​ត្រង់​នេះ...

 

អាន​ព័ត៌មាន​ប្លែកៗ​ផ្សេង​ទៀត

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Odditycentral

អត្ថបទថ្មី