Toyota បញ្ចេញ Lexus RX ស៊េរី ២០១៦ ពីរម៉ូដែល បុកទីផ្សាររថយន្ត
- 2015-04-05 21:12:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Toyota បញ្ចេញ Lexus RX ស៊េរី ២០១៦ ពីរម៉ូដែល បុកទីផ្សាររថយន្ត
ចន្លោះមិនឃើញ
រថយន្ត Lexus ស៊េរី ២០១៦ ដ៏ទំនើបចំនួនពីរម៉ូដែលរបស់ក្រុមហ៊ុន Toyota គឺ Lexus RX 350 និង Lexus RX 450h បានបង្ហាញរាងយ៉ាងសង្ហានៅក្នុងពិព័រណ៍រថយន្តអន្តរជាតិ Auto Show នៅទីក្រុងញ៉ូវយ៉ក ហើយម៉ូដែលទាំងពីរនេះក៏ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងគួរសម ពីសំណាក់អ្នកចូលរួមទស្សនាពិព័រណ៍នោះ។
Lexus RX 350 និង Lexus RX 450h បំពាក់ដោយម៉ាស៊ីនស៊ីឡាំង ៦ (ម៉ាស៊ីនរាងអក្សរ V) ទំហំ ៣,៥ លីត្រដូចគ្នា។ ចំពោះ Lexus RX 350 មានកម្លាំងម៉ាស៊ីន ២៧០ សេះ រីឯម៉ូដែល Lexus RX 450h ជាប្រភេទរថយន្ត Hybrid មានកម្លាំងម៉ាស៊ីន ៣០០សេះ។
ទាំងពីរម៉ូដែលនេះ មានកៅអីអង្គុយចំនួន ៥ ហើយនៅចន្លោះកណ្ដាលតាប្លូផ្នែកខាងលើមានផ្ទាំង Touch Screen អេឡិចត្រូនិកទំហំ ១២,៣អ៊ីញ។ ដោយឡែក នៅគូទរថយន្តបំពាក់ដោយបច្ចេកវិទ្យាទំនើបមួយ ដែលអាចឱ្យអ្នកបើកទ្វារគូទឡាន ដោយគ្រាន់តែយកដៃសំកាំងនៅពីមុខស្លាក Logo Lexus។
Lexus RX ទាំងពីរមានមុខងារសុវត្ថិភាពផ្សេងទៀតដូចជា Lane-departure system, Cruise Control និង Pre-Collision System ដែលជាមុខងារផ្ដល់ដំណឹងដល់អ្នកបើកបរជាមុន នៅពេលមានរថយន្តឬអ្នកដំណើរនៅខាងមុខ ដើម្បីបញ្ចៀសគ្រោះថ្នាក់ (មុខងារនេះនឹងចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិប្រសិនបើអ្នកបើកបរមិនអាចគ្រប់គ្រងរថយន្តបាន)។
រថយន្តទាំងពីរម៉ូដែលនឹងអាចដាក់លក់លើទីផ្សារ នៅខែវិច្ឆិកាចុងឆ្នាំ ២០១៥ ខណៈតម្លៃ ក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយ៕
វីដេអូ៖
អាន៖ Porsche ប្រកាសរថយន្តស្ព័រស៊េរីថ្មី ដ៏ទំនើបនិងស៊ីវិល័យ
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ edmunds