ស្ងាត់ៗ សាយ រតនៈ ចេញ​មុខ​សម្ពោធ​ភោជនីយដ្ឋាន​តម្លៃ​រាប់​ម៉ឺន​ដុល្លារ សុទ្ធ​តែ​តារា​ល្បីៗ​ចូលរួម

  • 2015-04-06 17:11:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាយ រតនៈ បាន​ចេញ​មុខ​សម្ពោធ​ភោជនីយដ្ឋាន​មួយ​តម្លៃ​រាប់​ម៉ឺន​ដុល្លារ នៅ​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ ដោយ​អញ្ជើញ​អ្នក​សិល្បៈ​ចូលរួម​ពីរ​ថ្ងៃ​ជាប់​គ្នា​។

 

សាយ រតនៈ ផ្ដល់​បទ​សម្ភាសន៍

 

ពិធី​ករ​ល្បី​ឈ្មោះ​ខាង​លើ​បាន​អះអាង​ថា ភោជនីយដ្ឋាន​យីហោ Costar Pub and Seafood តម្លៃ​រាប់​ម៉ឺន​ខាង​លើ​នេះ ជា​កម្មសិទ្ធិ​បង​ប្រុស​ធម៌​ ប៉ុន្តែ ​លោក​​ជា​អ្នក​ចេញ​មុខ​ជំនួស​។ សាយ រតនៈ ឱ្យ​ដឹង​ថា៖ "បើ​និយាយ​ទៅ ខ្ញុំ​គ្រាន់​តែ​ជា​អ្នក​មាន​ហ៊ុន​តិច​តួច​ប៉ុណ្ណោះ អ្នក​ដែល​ម្ចាស់​តែ​ម្ដង​ជា​បង​ធម៌​ទៅ​វិញ​ទេ"។ លោក​បន្ត​ថា ខ្លួន​ទទួល​បន្ទុក​ផ្នែក​ការ​ផ្សព្វផ្សាយ និង​ កម្មវិធី​សិល្បៈ។

 

បងប្រុស​ធម៌​របស់ សាយ រតនៈ ធ្វើ​បទ​សម្ភាសន៍

 

ពិធី​ករ​កម្មវិធី "រាត្រី​កម្សាន្ត" ខាង​លើ​​និយាយ​ទៀត​ថា ការ​ពិត​ទៅ​ភោជនីយដ្ឋាន​នេះ បាន​ដំណើរ​ការ​ជិត​ ៣ ​ខែ ​កន្លង​មក​ហើយ ប៉ុន្តែ​ទើប​កំណត់​ពេល​សម្ពោធ​ថ្មីៗ​នេះ​ ប៉ុណ្ណោះ។ ទោះ​បី​ជា​យ៉ាង​ណា នៅ​ក្នុង​រយៈ​ពេល​កន្លង​មក​​ មាន​ការ​គាំទ្រ​ពី​អតិថិជន​បណ្ដើរៗ​ហើយ រួម​មាន​ទាំង​អ្នក​នៅ​ក្នុង​ចង្កោម​សិល្បៈ​ផង​ដែរ។

 

ក្នុង​ពេល​ដដែល សាយ រតនៈ បញ្ជាក់​ថា ភោជនីយដ្ឋាន​របស់​លោក បើក​ទទួល​រៀបចំ​កម្មវិធី​នានា​ ដូច​ជា ​ខួប​កំណើត​ ជា​ដើម ហើយ​ក៏​មាន​ការ​បញ្ចុះ​តម្លៃ​ ២០​%​ ចំពោះ​អតិថិជន VIP។ សាយ រតនៈ បង្ហាញ​ក្ដី​សង្ឃឹម​ថា អតិថិជន​នឹង​បន្ត​គាំទ្រ​ភោជនីយដ្ឋាន​ខាង​លើ ដែល​មាន​ចំណែក​ភាគ​ហ៊ុន​ ឱ្យ​ដូច​ជា​ការ​គាំទ្រ​កម្មវិធី "រាត្រី​កម្សាន្ត" ៕

 

 

 

 

 

 

 

 

 

 

 

អាន​អត្ថបទ៖ ក្នុង​ចំណោម​ចម្រៀង​ចូល​ឆ្នាំ មាស សុខសោភា ពេញ​ចិត្ត​បទ “ទិញ​នំប៉័ង​ផ្ញើ​ម៉ែ”

អាន​អត្ថបទ៖ អ្នក​ដឹកនាំ​រឿង​ល្បី​ឈ្មោះ​ ធ្វើ​បុណ្យ​ចម្រើន​ព្រះ​ជន្ម ​វេរ​បច្ច័យ​ទំាង​អស់​ជួយ​ពេទ្យ​គន្ធបុប្ផា

 

អត្ថបទ៖ សំ ជំនាញ