Vin Diesel គ្រោង​ថត​រឿង​នៅ​ហ្វីលីពីន

  • 2015-04-06 21:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ល្បី​ឈ្មោះ ​សញ្ជាតិ​អាមេរិក Vin Diesel បាន​ឱ្យ​ដឹង​ថា លោក​នៅ​តែ​មាន​គម្រោង ​ចង់ថត​ខ្សែភាពយន្ត​នៅ​ហ្វីលីពីន ប៉ុន្តែ​​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ពេល​វេលា។

 

ប្រភព​បាន​ឱ្យ​ដឹង​ថា កាល​ទៅ​ផ្សព្វផ្សាយ​រឿង “Fast & Furious 6” នៅ​ហ្វីលីពីន​ឆ្នាំ​២០១៣ ផលិតករកូនបី​វ័យ​៤៧​ឆ្នាំ ​មាន​ចិត្ត​លង់​ស្រលាញ់ ប្រជាជន ​និង​ប្រទេស​អាស៊ី​មួយ​នេះ ហើយ​លោក​​ថា នៅ​តែ​គ្រោង​ថត​ខ្សែភាពយន្ត​​នៅ​ទី​នោះ។ លោក​ថា "បញ្ហា​គឺ​នៅ​ត្រង់​ពេលវេលា ព្រោះ​ខ្ញុំ​នៅតែ​រក្សា​ពាក្យ​សន្យា​របស់​ខ្ញុំ"។

 

Diesel បញ្ជាក់​ថា "ខ្ញុំ​ចង់​ថត​រឿង​អ្វី​មួយ​នៅ​ហ្វីលីពីន។ មាន​ការ​និយាយ​ច្រើន​ពី​រឿង​នេះ។ ​​ក្នុង​រឿង​ "xXx [The Return of Xander Cage]” ​​​​ផ្នែក​មួយ​ចំនួន​​កើត​ឡើង​នៅ​​ហ្វីលីពីន។ ខ្ញុំ​ស្រលាញ់​ហ្វីលីពីន"។ ​

 

ក្នុង​បទសម្ភាសន៍ក្នុង​ស្តង់​មួយ​កាល​ពី​ពេល​ថ្មីៗនេះ នៅ​ចំណត​ឡាន​កីឡដ្ឋាន Dodger ​​​ទីក្រុង Los Angeles រដ្ឋ California កន្លែង​តាំង​បង្ហាញ​រថយន្ត​ក្នុង​រឿង​​ “Fast & Furious” តារា​ដែល​មាន​បង​ប្អូនស្រី​ថ្លៃ​ ជនជាតិ​ហ្វីលីពីន ​Diesel បានលើក​​​​សរសើរ​ពី​រថយន្ត​​ Jeeps ​ដែល​ខ្លួន​បាន​ឃើញ​នៅ​​​​​ហ្វីលីពីន ​និង​​​​​ធ្លាប់​ជិះ​​ម្តង​ផង។

 

“ខ្ញុំ​ចូលចិត្ត jeepney ...ខ្ញុំ​ធំ​នៅ​ New York ដូច្នេះ​ខ្ញុំ​ចំណាយ​ពេល​យ៉ាង​ច្រើន​ក្នុង​ផ្លូវ​ក្រោម​ដី។ ពេល​នៅ​ក្នុង jeepney ខ្ញុំ​មាន​អារម្មណ៍​ដូច​ជា​ប្លែក។ នេះ​ជា​បទពិសោធន៍​ថ្មី ដែល​ខ្ញុំ​​ទទួល​បាន។ ស្រមៃ​​មើល៍ថា ​បើ​ខ្ញុំ​បាន​ជិះ​ឡាន​នេះ​ទៅ​សាលា​រាល់​ថ្ងៃ ជំនួស​ផ្លូវ​ក្រោម​ដី​វិញ ប្រហែល​ឡូយ"៕ ​

 

 

 

ព្រះមហាក្សត្រ​​​ម៉ាឡេស៊ី​អញ្ជើញ​ក្រុម​ចម្រៀង​T-ARA ​​​​ចូល​រួម​ពិធី​ជប់​លៀង

Suzy ក្លាយ​ជា​សមាជិក​សមាគម​សប្បុរសធម៌​ ក្រោយ​បរិច្ចាគ​ប្រាក់​សន្ធឹកសន្ធាប់

 

ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ inquirer