រំលឹក​បទចម្រៀង ៣​ បទ​​ដែល​នាំ​ឲ្យ​​​​ស្គាល់​ 2NE1​ ​​កាន់​តែច្បាស់

  • 2015-04-06 22:51:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ក្រុម​តារា​ចម្រៀង​កូរ៉េ​ស្រី 2NE1 ​ប្រាកដ​ជា​មាន​ប្រិយមិត្ត​ជាច្រើន​បាន​ស្គាល់។ ​​ក្រុម​នេះ​​មាន​សមាជិក​បួន​នាក់​ដូច​ជាCL, ​Dara, ​Minzy​ និង​ Park Bom ដែល​ត្រូវ​បាន​​​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០០៩​ ដោយ​ផលិតកម្ម​ YG Entertainment។ ​​ថ្ងៃនេះSabay​ នឹង​បង្ហាញ​បទ​ចម្រៀង​បី​បទ​ដំបូង​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​ចាប់​ផ្ដើម​ស្គាល់2NE1។

 
 

១​ Lollipop

 

 

គឺជា​បទ​ដែល​ពួក​គេ​ច្រៀង​រួម​គ្នា​ជាមួយ​ក្រុម​ Big Bang ​បាន​ដែល​បាន​ចេញ​ជា​វីដេអូ​នៅ​ថ្ងៃ​ទី​២៨​ មិនា ​២០០៩។ ​បទ​នេះ​ចេញ​ដើម្បី​ផ្សព្វផ្សាយ​ទូរសព្ទ​ Cyon phone របស់​ក្រុមហ៊ុន​ LG ​​ហើយ​ក៏​បាន​ជាប់​លេង​១បួន​សប្ដាហ៍​ជាប់ៗ​គ្នា​នៅ​លើ​តារាង​តន្ត្រី​របស់​កម្មវិធី​ទូរទស្សន៍​ Mnet ផង​ដែរ។

 

២ Fire

 

 

ជា​បទ​ចម្រៀង​ទោល​ដំបូង​​របស់​ក្រុម​តារា​ចម្រៀង​នេះ​ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី​៦​​ ​​​​​​ឧសភា ២០០៩ ​​​​ដែល​​និពន្ធ​​ដោយ​​សមាជិក​ក្រុម​ហ៊ីបហប់​​ 1TYM គឺ​​ Teddy Park។   អ្វី​ដែល​គួរ​ចាប់​អារម្មណ៍​នោះ​គ្រាន់​តែ​បទ​នេះ​បញ្ចេញ​វីដេអូ​ដំបូង​ត្រឹម​តែ​២៤​ម៉ោង​ប៉ុណ្ណោះ​មាន​អ្នក​ចូល​មើល​​​​លើស​មួយ​លាន​ដង​​​​ទៅ​ហើយ។

 

៣ I Don't Care

 

 

គឺជា​បទ​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​ស្គាល់​ក្រុម ​​​2NE1 កាន់​តែ​​ច្បាស់​ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី​១​ ​កក្កដា​ ២០០៩​ បទ​នេះ​ត្រូវ​បាន​បង្ហាញ​ដំបូង​នៅ​ក្នុង​កម្មវិធី​ ​​SBS Inkiagayo ​​នៅ​ខែ​កញ្ញា ២០០៩។

 

អាន៖ តារា​ចម្រៀង​ល្បី​អាមេរិក Demi Lovato ​ម្ចាស់​បទ Let It GO ចង់​មក​លេង​​ស្រុក​ខ្មែរ​ហើយ

 

ដោយ៖ ​ហេង​ សុធារិទ្ធិ ប្រភព៖ ​Wiki​​​​​

អត្ថបទពេញនិយម