ទាហាន​ប្រុស​​ស្រស់​សង្ហាជាងគេ​លើ​លោក

  • 2015-04-07 22:10:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទាហាន​​ម្នាក់​ត្រូវ​បាន​គេ​បោះឆ្នោត​​​ឲ្យ​ជាប់​ជា​ទាហាន​ប្រុស​​ដែល​​​ស្រស់​សង្ហា​ជាងគេ​លើ​លោក ដោយ​សារ​តែ​មាន​រូបរាង​ និង​មុខមាត់​​ដ៏​ទាក់ទាញ។ ​

 

 

ទាហាន​រូប​នេះ​មាន​ឈ្មោះ  Ruben Lopez អាយុ​២៣​ឆ្នាំ កើត​នៅ​ក្នុង​ភូមិ Navas de San Juan  ប្រទេស​អេស្ប៉ាញ​។ ​លោក​បាន​ឈ្នះ​បេក្ខជន​៤០​នាក់​​ទូទាំង​ពិភពលោក ​ក្នុង​កម្មវិធី Mr Universe  កាលពី​ខែ​កញ្ញា​ឆ្នាំ​២០១៤ ក្នុង​ទីក្រុង Lima ប្រទេស​ប៉េរូ។ ​បើ​ទោះ​បី​ជា​ធ្លាប់​ជាប់​ជ័យ​លាភី​កម្មវិធី  Mr Universe ក៏​លោក Lopez ប្ដេជ្ញា​បន្ត​ការ​រៀន និង​ការងារ​ជា​កងទ័ព​​​ទៅ​មុខ​ទៀត។ ទាហាន​កំលោះ​​​​ ​បាន​ចូលរួម​បម្រើ​កងទ័ព​អេស្ប៉ាញ​តាំងពី​ឆ្នាំ​២០១១​ម្ល៉េះ ​នៅ​ក្នុង​កងពលតូច Guadarrama XII នៅ​ឯ​មូលដ្ឋាន​យោធា El Goloso ក្នុង​ទីក្រុង​ម៉ាឌ្រីដ។

 

ក្នុង​ឆ្នាំ​២០១៣​បុរស​យោធា​នេះ​ក៏​ធ្លាប់​​ឈ្នះ​ការ​ប្រកួត​សម្រស់​ក្នុង​ប្រទេស​អេស្ប៉ាញ​ ហើយ​ក្រៅ​ពី​ទាហាន លោក​ក៏​ជា​ម៉ូដែល​ម្នាក់​ផង​ដែរ។

 

ចង់​ដឹង​ថា​ទាហានរូប​នេះសង្ហារ ដូច​គេថា​ដែរ​ឬទេ សូម​មើល​រូប​ជា​ច្រើន​ទៀត​ដូច​ខាង​ក្រោម៖

 

 
 
 
 
 
 
 
 
 

ចុចអាន៖​គ្រូ​គណិតវិទ្យា​ ល្បី​សង្ហាជាង​គេ​លើ​លោក

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖dailymail smoothfm