Mario Maurer ចូល​បម្រើ​ទ័ព?

  • 2015-04-08 16:03:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ថៃ Mario Maurer បាន​ចូល​រួម​ពិនិត្យ​សុខភាព និង​ចាប់​ឆ្នោត​ដើម្បី​ចូល​បំពេញ​កាតព្វកិច្ច​យោធា នៅ​សាលា Wat Kratum Sue Pla កាល​ពី​ម្សិលមិញ។ ជា​លទ្ធផល​តួ​ឯក​រឿង "Pee Mak” រូប​នេះ​បាន​ទទួល​កាត​ខ្មៅ មាន​ន័យ​ថា​គេ​មិន​ចាំ​បាច់​ចូល​បំពេញ​កាតព្វកិច្ច​យោធា​ទេ។ ប្រសិន​បើ​ទទួល​បាន​កាត​ក្រហម គេ​នឹង​ត្រូវ​ចូល​បម្រើ​ទ័ព​រយៈ​ពេល ២ឆ្នាំ។

 

យ៉ាង​ណា​ព័ត៌មាន​នេះ បាន​ក្លាយ​ជា​រឿង​​ដែល​គេ​ចាប់​អារម្មណ៍​បំផុត​លើ​បណ្ដាញ​អ៊ីនធឺណិត​ថៃ​កាល​ពី​ម្សិលមិញ ពិសេស​រូបភាព​ដែល​តារា​កូន​កាត់​ចិន – អាល្លឺម៉ង់​រូប​នេះ ដោះ​អាវ​ដើម្បី​ពិនិត្យ​សុខភាព ត្រូវ​បាន​គេ​ចែកចាយ​ត​ៗ​គ្នា​ពេញ​បណ្ដាញ Facebook។

 

 
 
 

ការ​ចូល​បម្រើ​ទ័ព គឺ​ជា​កាតព្វកិច្ច​មួយ​សម្រាប់​យុវជន​គ្រប់​គ្នា​នៅ​ប្រទេស​ថៃ ដែល​ខែ​មេសា​​គឺ​ជា​ពេល​វេលា​ដើម្បី​ចុះ​ឈ្មោះ។ យុវជន​អាច​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត ពុំ​ដូច្នោះ​ទេ​ពួក​គេ​ត្រូវ​ចាប់​ឆ្នោត​ដើម្បី​ជ្រើសរើស​កាត​ខ្មៅ និង​កាត​ក្រហម ដូច​ករណី​តារា​សម្ដែង Mario ។ កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ដែរ តារា​សម្ដែង Pachara Chirathivat ដែល​ជា​តួ​សម្ដែង​ក្នុង​រឿង​ភាគ "Hormones” បាន​ចូលរួម​បំពេញ​កាតព្វកិច្ច​នេះ​ដោយ​ស្ម័គ្រ​ចិត្ត និង​ទទួល​បាន​ការ​កោតសរសើរ​ជា​ច្រើន​ពី​អ្នក​គាំទ្រ​របស់​គេ ៕

 

 

ចុចអាន៖Tony Jaa បង្ហាញ​មោទនភាព​ជា​​ជនជាតិ​ថៃ ថ្ងៃ​សម្ពោធ “Furious 7″

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ coconuts
អត្ថបទថ្មី