ថតរឿង "Furious 7” ​​​ចប់ ​​​​​ខ្ទេច​​ឡាន​អស់​​ជាង​ ២០០​​​​គ្រឿង

  • 2015-04-08 17:00:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ខ្សែ​ភាពយន្ត​​បែប​ប្រណាំង​ឡាន "Furious 7” ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​បំផុត ពី​សំណាក់​ទស្សនិកជន ក្រោយ​ដាក់​បញ្ចាំង​នៅ​តាម​រោងភាពយន្តនៅ​អាមេរិក ​និង​តំបន់​អាស៊ី​ដូច​ជា​ថៃ និង​កម្ពុជា​រួចមក។ ប៉ុន្តែ​ប្រិយមិត្ត​ដឹង​ទេ​ថា ពេល​ថត​ចប់​រឿង​មួយ​នេះ​ចំណាយ​ឡាន​អស់​ប៉ុន្មាន​គ្រឿង?

 

បើ​តាម​របាយការណ៍​បង្ហាញ​ថា រឿង​​សំបូរ​​ឈុត​ប្រណាំង​ឡាន វាយតប់ និង​បាញ់​ប្រហារ​ញាក់​សាច់​នេះ ចំណាយ​​​អស់​ឡាន​សរុប​២៣០​គ្រឿង ជា​ចំនួន​ច្រើន​បំផុត។ បុរស​ម្នាក់​ឈ្មោះ Richard Jansen បាន​ឱ្យ​ដឹង​ថា លោក​បាន​បញ្ជា​ទិញ​ឡាន​ខូច​ទាំងអស់​​ ទៅកម្ទេច​ចោល ដើម្បី​កុំ​ឱ្យ​មនុស្ស​ទិញ​ប្រើប្រាស់ ជាហេតុ​នាំ​ឱ្យ​គ្រោះថ្នាក់។

 

ក្នុង​ចំណោម​ឡាន​ទាំងនោះ មាន​ឡាន​ថ្លៃៗ​ស៊េរី​ក្រោយ ដូចជា Mercedes Benzes ពណ៌​ខ្មៅ​ប្រាំ​ទៅប្រាំមួយ​​គ្រឿង Ford Crown Victoria មួយ​គ្រឿង និង Mitsubishi Montero មួយ​គ្រឿង​ផង​ដែរ។ ​

 

ខ្សែ​ភាពយន្ត​​ដែល​ចំណាយ​ទុន​អស់ ២៥០លាន​ដុល្លារ "Furious 7” បាន​ចាក់​បញ្ចាំង​​​នៅ​អាមេរិកមុន​គេ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ហើយវា​រកចំណូល​ចុង​សប្ដាហ៍​បាន ១៤៣,៦លាន​ដុល្លារ​អាមេរិក ហួស​ពី​ការ​រំពឹង​ទុក៕

 

 
 
 
 

 

 

 

ចម្រៀង​កម្សត់​ក្នុង​រឿង “Furious 7” ចេញ MV រំឭក​អនុស្សាវរីយ​ Paul Walker​

 

 

ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ comicbook

អត្ថបទថ្មី