ផលប្រយោជន៍អាចម៍មាន់ អ្នកមិនដឹងក្នុងវិស័យថាមពល
- 2015-04-08 18:12:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផលប្រយោជន៍អាចម៍មាន់ អ្នកមិនដឹងក្នុងវិស័យថាមពល
ចន្លោះមិនឃើញ
សាច់មាន់រសជាតិឆ្ងាញ់ ហើយអាចម៍របស់វាត្រូវគេយកធ្វើជីកសិកម្ម សម្រាប់ដំណាំដាំដុះ។ នេះចំណុចពីរដែលមនុស្សទូទៅដឹង ប៉ុន្តែថ្មីៗនេះមានព័ត៌មានមកថា អាចម៍មាន់អាចជួយជាថាមពល ដល់រោងចក្រអគ្គិសនីបាន។
ដោយសារតែរដ្ឋ Maryland សហរដ្ឋអាមេរិក ជាកន្លែងចិញ្ចឹមមាន់ធំលំដាប់ទី៨នៅអាមេរិក លាមកមាន់ដែលសំបូរដោយ ហ្វូស្វ័រ និងអាហ្សូត ជាដើមហេតុចម្បង ដែលបង្កឱ្យមានការបំពុលបរិស្ថាន កោះ Chesapeake Bay និងបំពុលដល់សត្វសមុទ្រ ក្នុងរដ្ឋមួយនេះផងដែរ។
ដើម្បីដោះស្រាយបញ្ហា រដ្ឋ Maryland និងក្រុមអ្នកចិញ្ចឹមមាន់ក្នុងតំបន់ កំពុងតែសហការជាមួយក្រុមហ៊ុនថាមពល (Green Energy Company) ដើម្បីប្រែក្លាយលាមកមាន់ជាថាមពល ជួយដល់រោងចក្រអគ្គិសនី។
ទោះបីជាដំណោះស្រាយនេះមិនអាចជួយបានទាំងស្រុង តែវាជាវិធីល្អមួយក្នុងការគ្រប់គ្រងលាមកមាន់ និងការបំផុលបរិស្ថានមួយកម្រិតដែរ។ ជាមួយគ្នានេះដែរ Maryland ត្រូវគេព្រមានថា ឱ្យប្រុងប្រយ័ត្ននឹងបាក់តេរីក្នុងអាចម៍មាន់ ដែលអាចឆក់យកជីវិតមនុស្ស និងសត្វផ្សេងៗ៕
អ្នកបង្កើតវិបសាយសិចម្នាក់ ត្រូវជាប់គុក១៨ឆ្នាំ
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ uproxx