Fan Bingbing ទារ​ថ្លៃ​ធានា​រ៉ាប់រង​ផ្ទៃ​មុខ ១៦លាន​ដុល្លារ ពី​កម្មវិធី​ "Running Man"

  • 2015-04-08 20:56:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ចិន Fan Bingbing បាន​ទាមទារ​ប្រាក់​ធានា​រ៉ាប់រង​ផ្ទៃ​មុខ​ចំនួន ១០០លាន​យាន់​ (ស្មើ​១៦លាន​ដុល្លារ​អាមេរិក) ​មុន​សម្រេច​ចិត្ត​ចូល​ថត​កម្មវិធី "Running Man” របស់​ទូរទស្សន៍​ចិន ក្នុង​រដូវកាល​ថ្មី។ នេះ​បើ​តាម​របាយការណ៍​របស់​សារព័ត៌មាន china.org។

 

 

តាម​ការ​ព្រមព្រៀង​ក្នុង​ការ​ធានារ៉ាប់រង​នេះ បើ​ទោះ​ជា​មុខ​របស់​តារា​វ័យ ៣៣ឆ្នាំ​រូប​នេះ​រង​របួស​តែ​បន្តិច ក៏​នាង​អាច​ទាមទារ​ថ្លៃ​ធានា​រ៉ាប់រង​បាន​ដែរ។

 

កម្មវិធី "Running Man” គឺ​ជា​កម្មវិធី​នាំ​ចូល​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​​បង្ហាញ​ពី​សកម្មភាព​របស់​តារា​ក្នុង​ទិដ្ឋភាព​នៅ​តាម​ស្រុកស្រែ​ចម្ការ។​

 

Fan Bingbing ដែល​ជា​តួ​ឯក​ស្រី​​រឿង "Empress of China” ​បាន​សុំ​ដំឡើង​ថ្លៃ​ធានារ៉ាប់រង​របស់​ខ្លួន​បន្ទាប់​ពី តារា​សម្ដែង Li Chen និង Angelababy បាន​រង​របួស​ទាំង​ពីរ​នាក់​អំឡុង​ពេល​ថត​កម្មវិធី​នេះ​ក្នុង​រដូវ​កាល​មុន។

 

ម្ចាស់​ផលិត​កម្មវិធី ក៏​បាន​​ឲ្យ​ដឹង​​ដែរ​ថា ពួក​គេ​បាន​ដាក់​កម្លាំង​សន្តិសុខជាង ១០០០នាក់​ដើម្បី​ការពារ​សុវត្ថិភាព​របស់​តារា​សម្ដែង​ទាំង​អស់​ក្នុង​កម្មវិធី​នេះ។

 

កាល​ពី​ខែ​មុន ការ​ថត​កម្មវិធី​នេះ​ត្រូវ​បាន​លុប​ចោល​ម្ដង​ហើយ ដោយ​សារ​តែ​មាន​មនុស្ស​ជា​ច្រើន​មក​ប្រជ្រៀត​គ្នា​ទស្សនា៕

 

ចុចអាន៖រឿង​ថ្មី​ ​​​Fan Bingbing​​ មាន​ឈុត​ក្ដៅ​សាច់​មិន​ធម្មតា

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ china
អត្ថបទថ្មី