១ឈុត​ចំហ​ទ្រូងដល់​ផ្ចិត​របស់ Lopez ​ផ្អើលពេញ​​ពិភពលោក

  • 2015-04-09 17:44:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើរាប់​​ពី​ឆ្នាំ​២០០០ មក​ទល់​ពេល​នេះ មាន​រយៈពេល១​៥​ឆ្នាំ​ហើយ ប៉ុន្តែ​រ៉ូប​មួយ​ឈុត​របស់​តារា​ចម្រៀង Jennifer Lopez នៅ​តែ​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​គគុក ក្នុង​វិស័យ​សារព័ត៌មាន និង​អ្នកលេង​អ៊ីនអឺណិត​ជុំវិញ​ពិភពលោក។

 

 

 

តារា​សម្ដែង​អាមេរិក បាន​ស្លៀក​រ៉ូប​សូត្រ Versace នេះ ចូល​ក្នុង​កម្មវិធី Grammy Awards លើក​ទី​២៤ ក្នុង​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ​ឆ្នាំ​២០០០ ក្នុង​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក។ វត្តមាន Lopez ជាមួយ​នឹង​រ៉ូប​​​ពណ៌​បៃតង ពោរពេញ​ដោយ​ស្លឹក​រុក្ខជាតិ​​ត្រូពិក និង​ដើម​ឫស្សី ធ្វើ​ឱ្យ​មនុស្ស​ជាច្រើន​ចាប់​អារម្មណ៍ យ៉ាង​ខ្លាំង​នា​ពេល​នោះ។ ​​

 

មិន​តែ​ប៉ុណ្ណោះ ​រ៉ូប​របស់ Lopez ក៏​ធ្វើ​ឱ្យ​ប្រធានក្រុមហ៊ុន​ Google លោក Eric Schmidt ចាប់​អារម្មណ៍ ហើយ Eric និយាយ​ថា វា​​ធ្វើ​ឱ្យ​លោក​មាន​គំនិត បង្កើត​មុខងារ​ថ្មី​គឺ Google Image។ មូលហេតុ​ធ្វើ​ឱ្យ​លោក បង្កើត​មុខងារ​ថ្មី​នេះ ដោយសារ​​អ្នកលេង​​អ៊ីនធឺណិត​ច្រើន​ណាស់ ចាប់​អារម្មណ៍ និង​ចង់​ឃើញ​រូបភាព​ ជាជាង​ឃើញ​អត្ថបទ​ និង​តំណភ្ជាប់ (Link)។

 

មុខងារ Google Image ដាក់​ឱ្យ​ដំណើរការ​នៅ​ខែ​កក្កដា ឆ្នាំ ២០០១ ដែល​កាល​នោះ​មាន​២៥០​លាន​រូប​ដាក់​ឱ្យ Search ។ មក​ត្រឹម​ឆ្នាំ​​២០១០ ចំនួន​រូបភាព​កើន​ឡើង​ដល់​ជាង​១០​ពាន់​លាន​រូប។

 

តើ​រ៉ូប Green Versace របស់ Lopez មាន​ប្រវត្តិ​យ៉ាងណា?

 

រ៉ូប​សូត្រល្បី​ដល់​ថ្នាក់​ធ្វើឱ្យ​​​​មេធំៗ​របស់ Google បង្កើត​បាន​មុខងារ​ថ្មី​នេះ គឺ​រចនា​ដោយ​អ្នក​ច្នៃ​ម៉ូដ នាង Donatella Versace ​បង្ហាញ​ពី​ព្រៃ​ពណ៌​បៃតង សមុទ្រ​បៃតង ឬ​ព្រៃ​ត្រូពិក​បៃតង។

 

មុន​ពេល​ល្បី​លើ​កម្រាល​ព្រំ​ក្រហម ក្នុង​កម្មវិធី Grammy Awards  រ៉ូប​នេះ​​​​ត្រូវ​បាន​ស្លៀក​​ដោយ Versace ផ្ទាល់​ ពេល​នាង​ចូលរួម​​កម្មវិធី Met Gala កាល​ពី​ថ្ងៃ​៦​ ខែធ្នូ ឆ្នាំ​១៩៩៩។ ក្រោយ​មក​ស្លៀក​​បង្ហាញ​ម៉ូដ​ដោយ​ តារា​ម៉ូដែល Amber Valletta ហើយ​ឆ្នាំ​២០០០ វា​ត្រូវ​គេ​ដាក់​លក់ ​ក្នុង​តម្លៃ ១៥ ០០០ដុល្លារ​អាមេរិក។ ​នៅ​ខែ​មករា ឆ្នាំ​ដដែល​នោះ ​តារា​ចម្រៀង​អង់គ្លេស Geri Halliwell ក្រុម Spice Girl បាន​ពាក់​រ៉ូបនេះ ចូល​កម្មវិធី NRJ Music Awards ប៉ុន្តែ​មិន​មាន​ការ​ចាប់​អារម្មណ៍​ផុលផុស​ទេ។ ​

 

បន្ទាប់​មក​ទៀត Lopez ​បាន​ស្លៀក​វា​ចូល​ក្នុង​កម្មវិធី Grammy Awards លើក​ទី​២៤ នៅ​​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ ​ឆ្នាំ​២០០០ ក្នុង​ទីក្រុង Los Angeles ជាមួយ​មិត្ត​ប្រុស Sean Combs ដែល​ធ្វើ​ឱ្យ​ទស្សនិកជន ​ចាប់​អារម្មណ៍​ខ្លាំង​មិន​គួរ​ឱ្យ​ជឿ។

 

ពេល​នោះ​ហើយ​នាង និង​តារា​សម្ដែង​ប្រុស David Duchovny បង្ហាញ​មុខ​លើ​ឆាក មុខ​មហាជន​ច្រើន​កុះករ ដើម្បី​ទទួល​ពាន Best R&B Album។ Lopez បាន​ប្រកាស​ប្រាប់​ទស្សនិកជន​ថា "នេះ​ជា​លើក​ទី​មួយ​ហើយ ក្នុង​រយៈ​ពេល​៥-៦​ឆ្នាំ ដែល​គ្មាន​អ្នកណា​មើល​មក​​ខ្ញុំ​ច្រើន​បែប​នេះ​ទេ"៕

 

 
 
 
 
 
 
 

 

 

 

 

តារា​ចម្រៀង២​ដួង បើក​ហាង​ហើយ​​រលំ ងំ​ត្រង់​ម្នាក់​ជំពាក់​គេ​៤០​ម៉ឺន​ដុល្លារ​ ​

Jennifer Lopez ​មិន​តែង​ខ្លួន ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ស្រឡាំងកាំង

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Daily mail, qz, wikipedia

អត្ថបទថ្មី