Rolls Royce ពេញ​និយម​សម្រាប់​មហាសេដ្ឋី ដោយ​សារ​ចំណុច​​ពិសេស​ទាំង​នេះ​ឯង

  • 2015-04-14 14:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rolls Royce ម៉ាក​រថយន្ត​ប្រណិត​ មាន​ឈ្មោះ​ល្បី​​នៅ​លើ​​ពិភពលោក​ ដែល​​ស្ថិត​​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​មេ BMW ប្រទេស​អាល្លឺម៉ង់។ រថយន្ត Rolls Royce នីមួយៗ​ សុទ្ធ​តែ​​ផលិត​ឡើង​ដោយ​បំពាក់​​បរិក្ខារ​ទំនើប​ៗ​ និង​សម្ភារៈ​ធ្វើ​ពី​ស្បែក​និង​ឈើ​ប្រណិត។

 

 

 

វីដេអូ​ខាង​ក្រោម​ បាន​បង្ហាញ​ពី​លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់ Rolls Royce Ghost ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រថយន្ត​​ប្រណិត​​​នេះ ​មាន​តម្លៃ​ថ្លៃ​និង​ជា​ទី​ពេញ​និយម​សម្រាប់​មហាសេដ្ឋី និង​អ្នក​មាន​ជា​ច្រើន៖ ​

 

 

https://www.youtube.com/watch?v=Rlt1-KKB0b4

 

 

-រូប​តំណាង​ The Spirit of Ecstasy ផ្នែក​ខាង​មុខ​របស់ Rolls Royce ជា​ពិសេស Rolls Royce Ghost នឹង​លឹប​ចូល​ទៅ​ក្នុង​ពេល​រថយន្ត​ចាក់​សោ។ ​ -នៅ​ក្នុង​ទ្វារ​ខាង​ឆ្វេង​របស់ Rolls Royce Ghost មាន​រន្ធ​ក្នុង​ទ្វារ​មួយ​ទុក​ដាក់​ឆត្រ សម្រាប់​ប្រើ​ប្រាស់​ពេល​មាន​ភ្លៀង ហើយ​រន្ធ​មួយ​នេះ​អាច​សម្ងួត​ឆត្រ​សើម​បាន​ទៀត​ផង។

 

-នៅ​ពេល អ្នក​ចង់​បិទ​ឬ​បើក​ទ្វារ អ្នក​គ្រាន់​តែ​ចុច​ប៊ូតុង​មួយ​នៅ​ជាប់​នឹង​សសរ​បង្អួច​​ (C-Pillar) នោះ​ទ្វារ​នឹង​បិទ​ដោយ​ស្វ័យ​ប្រវត្តិ។

 

-នៅ​ចន្លោះ​កណ្ដាល​នៃ​កៅ​អី​ផ្នែក​ខាង​ក្រោយ​មាន​ប៊ូតុង​អេឡិចត្រូនិក​ សម្រាប់​បញ្ជា​មុខងារ​ផ្សេង​ៗ (​វិទ្យុ​ ចម្រៀង​ជាដើម)​ និង​មាន​កន្លែង​សម្រាប់​ដាក់​កែវភេសជ្ជៈ​ផង​ដែរ។ ​ -ផ្នែក​ខាង​ក្រោយ​នៃ​​កៅអី​ខាង​មុខ​មាន​​​អេក្រង់​អេត្រូនិក​ និង​មាន​កន្លែង​ដែល​អាច​ឱ្យ​អ្នក​ដំណើរ​នៅ​ខាង​ក្រោយ​ដាក់​ឯកសារ Tablet ឬ Laptop ផ្សេងៗ​បាន។

  -ចំពោះ​ស្លាក​ Logo Rolls Royce ​ដែល​នៅ​ជាប់​យ៉ាន់​រថយន្ត នៅ​តែ​បញ្ឈរ​ដដែល ទោះ​បី​រថយន្ត​កំពុង​បើក​ក៏​ដោយ។

 

-ទ្វារ​គូទ​រថយន្ត​អាច​បិទ​បើក​បាន​ ដោយ​គ្រាន់​តែ​ចុច​ប៊ូតុង​។​​​​

  -ដំបូល​ផ្នែក​ខាង​មុខ អាច​បើក​បាន​ ប្រសិន​បើ​អ្នក​ដំណើរ​នៅ​ខាង​ក្នុង​ចង់​ទទួល​ពន្លឺ​ព្រះអាទិត្យ៕

 

 

 

 

 

 

 

 

 

អាន៖ Rolls-Royce ចេញ​គម្រោង​រចនា​រថយន្ត​តួ​ខ្ពស់ SUV

 

 

ដោយ៖ ប៉ែត ផាន់និត