Girls' Generation ស្ងាត់​យូរ​ ចេញ​ MV ​ថ្មី លេង​ស្ទីល​សិចស៊ី​បែប​​កម្មករ​សំណង់

  • 2015-04-10 18:10:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​នារី​កូរ៉េ Girls' Generation បាន​ត្រលប់​មក​បម្រើ​អារម្មណ៍​អ្នក​គាំទ្រ​ជា​ថ្មី​ហើយ​តាម​រយៈ​បទ​ចម្រៀង​ថ្មី "Catch Me If You Can” និង​បាន​ចេញ MV ជា​ពីរ​ភាសា​គឺ​ភាសា​កូរ៉េ និង​ជប៉ុន។

 

 

សម្រាប់​បទ​ចម្រៀង​ថ្មី​នេះ សមាជិក​ទាំង ៨រូប​បាន​បង្ហាញ​ស្ទីល​សិចស៊ី​ប្លែក​បែប​កម្មករ​សំណង់ ហើយ​ទី​តាំង​ដែល​ពួក​គេ​ថត​ ក៏​ត្រូវ​បាន​រៀប​ចំ​ជា​ការដ្ឋាន​សំណង់​ដែរ។ អាល់ប៊ុម​ថ្មី​របស់​ពួក​គេ​​នឹង​​ចេញ​លក់​ជា​ភាសា​កូរ៉េ​​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​អាល់ប៊ុម​ជា​ភាសា​ជប៉ុន​នឹង​ចេញ​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ខាង​មុខ។

 

នេះ​ជា​បទ​ចម្រៀង​ដំបូង​ហើយ​ ដែល Girls' Generation បាន​ចេញ​បន្ទាប់​ពី​សមាជិក Jessica បាន​ចាក​ចេញ​ពី​ក្រុម​កាល​ពី​ខែ​កញ្ញា ឆ្នាំ​មុន។ ចង់​ដឹង​ថា​បទ​ថ្មី​របស់​ពួក​គេ​មាន​អ្វី​ពិសេស​ សូម​ទស្សនា​ទាំង​អស់​គ្នា​តែ​ម្ដង៖

 

វីដេអូ​ចម្រៀង​ជា​ភាសា​កូរ៉េ៖

 

 

វីដេអូ​ចម្រៀង​ជា​ភាសា​ជប៉ុន៖

 

ចុចអាន៖Girls’ Generation បញ្ចេញ​សាច់​ភ្លៅ​រលោង​ខ្ចី​ៗ​​ ក្នុង​ពាណិជ្ជកម្ម​នាឡិកា

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ soompi
អត្ថបទថ្មី