សួង សាខារ៉ានីត ​សម្ដែង​ជា​ប្រពន្ធ​ចុង ចា រិទ្ធី វិញ​ម្ដង

  • 2015-04-17 16:40:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួង សាខារ៉ានីត កំពុង​ថត​រឿង "កំពូល​អង្គរក្ស​ស្រី" របស់​ផលិតកម្ម Rich Kids Media ក្នុង​នាម​ជា​ប្រពន្ធ​ចុង​របស់ ​លោក ចា រិទ្ធី វិញ​ម្ដង ដែល​មាន​ចរិតកាច​ឆ្នាស និង ​​ពិសពុល​ទៀត​ផង។

 

 

តារា​រូប​នេះ​និយាយ​ថា៖ "ទៅ​ណា​គេច​មិន​ផុត​ពី​តួ​ប្រពន្ធគេ​ទេ​ខ្ញុំ​ រឿង​មុន​តួ​ប្រពន្ធ​ដើម តែ​ពេល​នេះ​តួ​ប្រពន្ធ​ចុង​គេ​វិញ​ម្ដង ទ្រាំៗ​ទៅ​ស្រឡាញ់​ហើយ"។ តារា​ស្រី​រូប​នេះ​បញ្ជាក់​ថា ភាពយន្ត​ថ្មី​នេះ ដំណើរ​ការ​ថត​មួយ​រយៈ​មក​ហើយ នៅ​រាជធានី​ភ្នំពេញ ប៉ុន្តែ ​ពេល​នេះ​ត្រូវ​ផ្អាក​បណ្ដោះអាសន្ន​សិន ព្រោះ​ជា​រដូវ​ចូល​ឆ្នាំ។ ទោះ​បី​ជា​យ៉ាង​ណា តារា​ស្រី​វ័យ ​២៥ ​ឆ្នាំ ​ខាង​លើ​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ នាង​បាន​ចូលរួម​ថត​កុន​ខ្មែរ​ចំនួន​ប្រមាណ​៨​រឿង​មក​ហើយដែរ។ រឿង​ចុង​ក្រោយ​ទទួល​បាន​ជោគជ័យគួរ​​កត់​សម្គាល់​ ដែល​​មាន​ចំណង​ជើង​ថា៖ "ហេតុ​អ្វី" របស់​ផលិតកម្ម ​Rock កាល​នោះ​ក្នុង​នាម​ជា​ប្រពន្ធ​ដើម។

 

តារា​ស្រី​ដដែល​បន្ត​ថា យោង​តាម​បទ​ពិសោធន៍​នា​ពេល​កន្លង​សម្រាប់​ការ​សម្ដែង​រួម​ទាំង​ស្ប៉ត​ពាណិជ្ជកម្ម​ផង​នោះ ធ្វើ​ឱ្យ​នាង​មិន​បាន​ជួប​ផល​លំបាក​នៅ​ក្នុង​ការ​សម្ដែង​រឿង​នោះ​ទេ ទោះ​ជា​តួ​ប្រភេទ​ណា​ក៏ដោយ។ នាង​បន្ត​ថា៖ "ចរិត​កាចឆ្នាស​​ក្នុង​រឿង​អី​ហ្នឹង ខ្ញុំ​ធ្លាប់​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​អស់​ហើយ គ្រាន់​តែ​​ខុស​គ្នា​តិច​តួច​ប៉ុណ្ណោះ ទៅ​តាម​ការ​ចង់​បាន​របស់​អ្នក​និពន្ធ និង​ អ្នក​ដឹក​នាំ​រឿង"។

 

ទោះបី​ជា​យ៉ាង​ណា  ប្រភព​ដដែល​មាន​ជំនឿ​ថា វណ្ណកម្ម​ភាពយន្ត​រឿង "កំពូល​អង្គរក្ស​ស្រី" អាច​ក្លាយ​ជា​ទស្សនីយភាព​មួយ​ប្លែក ក្រោយ​ការ​ចាក់​បញ្ចាំង​នា​ពេល​ខាង​មុខ យោង​តាម​សេណារីយោ​រឿង​។ ម្យ៉ាង​ទៀត បទ​ពិសោធន៍​ភាពយន្ត​កន្លង​មកមាន​ចំណង​ជើង​ថា "៧​ថ្ងៃ" ធ្លាប់​បាន​ទទួល​ការ​គាំទ្រ​រួច​ទៅ​ហើយ​ពី​សំណាក់​ទស្សនិកជន​ថ្មីៗ​នេះ។ ម្ចាស់​ហាង​សាឡន​យីហោ "រាជិនី​សម្ផស្ស" រូប​នេះ​បន្ត​ថា បង្ហាញ​ជំនឿ​មុតមាំ​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​មិន​ខាន​ក្រោយ​ចរាចរលើ​ទីផ្សារ៕

 

អាន​អត្ថបទ៖ ការ​ពិត​កុមារា​ធ្លាប់​យំ​ឱប ខាត់ សុឃីម ជំនួស​ម្ដាយនៅ​ Cambodia’s Got Talent ​ជា​ដៃ​ស្គរ​ពូកែ អាន​អត្ថបទ៖ ញាក់​សាច់​!…ឡៃ ថានុន ត្រៀម​ថត​ឈុត​ស៊ី​ជន្លេន​ផ្ទាល់​មាត់​មែនទែន

 

 

 

អត្ថបទ៖ សំ ជំនាញ

អត្ថបទថ្មី