ញាក់សាច់!...ឡៃ ថានុន ត្រៀមថតឈុតស៊ីជន្លេនផ្ទាល់មាត់មែនទែន
- 2015-04-10 12:00:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ញាក់សាច់!...ឡៃ ថានុន ត្រៀមថតឈុតស៊ីជន្លេនផ្ទាល់មាត់មែនទែន
ចន្លោះមិនឃើញ
ឡៃ ថានុន ប្រាប់ Sabay ថា កំពុងត្រៀមថតរឿង "កូនស្រីញាក់សាច" របស់ស្ថានីយទូរទស្សន៍ CTN ក្នុងនាមតួឯកប្រុស តែត្រូវស៊ីជន្លេនផ្ទាល់ ក្រោយឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។
តារាសម្ដែង និង បង្ហាញម៉ូដខាងលើនិយាយថា៖" គ្រាន់តែឃើញញាក់សាច់ទៅហើយ ចុះទម្រាំដាក់ក្នុងមាត់ផ្ទាល់ទៀត រឿងនេះមិនបាច់និយាយក៏ដឹងដែរ"។ បុរសមាឌមាំខ្ពស់សង្ហាររូបនេះបន្តថា បើតាមការជជែកជាមួយខាងអ្នកដឹកនាំរឿងកន្លងមក គ្រាន់តែដាក់ជន្លេនក្នុងមាត់ផ្ទាល់ប៉ុណ្ណោះ ប៉ុន្តែ មិនបានទំពានោះទេ។
តារារូបនេះបន្ថែមថា ការស៊ីជន្លេនដូច្នេះមិនមែនជារឿងថ្មីនោះទេ។ រូបគេរំលឹកថា អំឡុង ២ ឆ្នាំ មុន ក៏បានថតឈុតដូច្នេះដែរ នៅក្នុងរឿងមួយឱ្យអ្នកដឹកនាំរឿងជនជាតិបារាំង និង ត្រូវបានយកទៅចាក់បញ្ចាំងក្នុងប្រទេសរបស់គេទៀតផង។ តារាសម្បូររោមទ្រូងរូបនេះ ក៏មានឱកាសបានស្គាល់រស់ជាតិសត្វល្មូនរស់នៅក្នុងដីប្រភេទនេះតាំងពីពេលនោះមក។
ថានុន ឱ្យដឹងទៀតថា៖ "ឈុតនេះ មិនអាចថតច្រើនដងបានទេ ព្រោះខ្ញុំធ្លាប់ភ្លក់រសជាតិជន្លេនដឹងថា វាយ៉ាងម៉េចហើយ ដូច្នេះថតម្ដងឱ្យត្រូវ"។ តារាវ័យ ២៥ ឆ្នាំរូបនេះ បន្ថែមថា ដើម្បីសិល្បៈរូបគេហ៊ានសម្ដែងគ្រប់យ៉ាងតាមការចង់បានរបស់អ្នកដឹកនាំរឿង និងជាផ្នែកមួយ នៃការគាំទ្រពីទស្សនិកជនផងដែរ ជាក់ស្ដែងឈុតស៊ីជន្លេនផ្ទាល់លើកនេះក្ដី។
នេះជារឿងទី ៤ ហើយ នៅក្នុងជីវិតសិល្បៈរបស់ ថានុន ក្នុងរយៈពេល ២ ឆ្នាំ នៃការប្រឡូកក្នុងវិស័យសិល្បៈ។ តារាសម្ដែង និងបង្ហាញម៉ូដខាងលើបញ្ជាក់ថា កន្លងមកធ្លាប់បាន ៣ រឿង មកហើយ ដូចជា រឿង "មេឃុំគំរូ", “មង្គលការខ្មោច", និង រឿង “កូនប្រសាញាក់សាច់" ជាដើម។ តាមរយៈរូបរាង និង ទេពកោសល្យ ធ្វើឱ្យរូបគេមានឱកាសក្លាយជាតួឯករហូត។ តារាប្រុសរូបនេះស្នើសុំឱ្យមានការគាំទ្រពីទស្សនិកជនបន្ទាប់ពីរឿង "កូនស្រីញាក់សាច់" ដែលមានឈុតស៊ីជន្លេន ចាក់បញ្ចាំងនៅ CTN៕
អានអត្ថបទ៖ ការពិតកុមារាធ្លាប់យំឱប ខាត់ សុឃីម ជំនួសម្ដាយនៅ Cambodia’s Got Talent ជាដៃស្គរពូកែ អានអត្ថបទ៖ សុគន្ធ និសា ទៅដល់សៀមរាបត្រៀមអង្គរសង្ក្រាន្ត អានអត្ថបទ៖ សិល្បករខ្មែរមួយក្រុម ទៅចូលរួមមហោស្រពភាពយន្តអន្តរជាតិនៅប្រទេសម៉ាឡេស៊ី
អត្ថបទ៖ សំ ជំនាញ