ល្បែង​ប្រជាប្រិយ​ខ្មែរ​បង្កើន​​ស្នាម​ញញឹម​និស្សិត​លេង​ហើយ​ទប់​សំណើច​មិន​ជាប់

  • 2015-04-11 17:47:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​ជា​ច្រើន​​​​​បាន​ប្រមូល​មក​ជួប​ជុំ​គ្នា​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​នៅ​បរិវេណ​សាកល​វិទ្យាល័យ​ពុទ្ធិ​សាស្រ្ត​យ៉ាង​សប្បាយ​រីករាយ ។

 

សំណើច​និង​ភាព​សប្បាយ​រីករាយ​ពី​ការ​លេង​ល្បែង​ប្រជាប្រិយ ញ៉ាំង​ឲ្យ​បរិយាកាស​នា​ពេល​នោះ​កាន់​តែ​ហ៊ោ​កញ្ជ្រៀវ​មួយ​កម្រិត ធ្វើ​ឲ្យ​អ្នក​ឈរ​​មើល​ភាគ​ច្រើន ទ្រាំ​មិន​បាន​សម្រុក​ទៅ​លេង​ជាមួយ​ដែរ។

 

 

 

 

 

 

 

 

 

ព្រម​ជា​មួយ​ការ​លេង​ល្បែង​ប្រជាប្រិយ​ចំនួន​៩​ខុស​ៗ​គ្នា ក៏​មាន​ការ​សម្ដែង​សកម្មភាព​ពិសេសៗ​ជា​ច្រើន​ដូច​ជា ការ​សម្ដែង​របាំ ការ​សម្ដែង​ក្បាច់​គុណ​ល្បុក្កតោ តេក្វាន់​ដូ និង​ការ​ច្រៀង​ចម្រៀង​ប្រជាប្រិយ​ជា​ដើម។ ក្រៅ​ពី​នេះ ក៏​មាន​ស្តង់​លក់​ម្ហូប​អាហារ និង​វត្ថុ​អនុស្សាវរីយ៍​ផ្សេង​ៗ​របស់​និស្សិត​ដែល​ចូល​រួម ដោយ​ថវិកា​រ​ពី​ការ​លក់​មួយ​ចំណែក​គឺ​ជួយ​ដល់​កុមារ​ក្រី​ក្រ​។

  ប្រធាន​ផ្នែក​ទំនាក់​ទំនង​និង​ទី​ផ្សារ​នៃ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្រ្ត កញ្ញា នុត រត្ថា ប្រាប់​ថា ពិ​ធី​នេះ​រៀប​ចំ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្រ្ត ដើម្បី​អបអរ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដែល​នឹង​ចូល​មក​ដល់​នា​ពេល​ខាង​មុខ​ដើម្បី​លើក​តម្កើង​តម្លៃ​វប្បធម៌​ខ្មែរ​តាម​រយៈ​ការ​លេង​ល្បែង​ប្រជាប្រិយ និង​ជា​ការ​ជួប​ជុំ​បង្កើន​ភាព​ស្និទ្ធ​ស្នាល​រវាង​បុគ្គលិក សាស្ត្រាចារ្យ ព្រម​ទាំង​និស្សិត​គ្រប់​ជំនាន់​ផង​ដែរ៕

 

 

 

 

 

សូមអាន៖ បើ​មិន​បាន​ទៅ​ណា នៅ​ភ្នំពេញ​ ​ក៏​​មាន​​ល្បែង​​​ប្រជាប្រិយ​លេង​​​ដែរ​​នៅ​ថ្ងៃ​ចូល​ឆ្នាំ អត្ថបទ៖ លឹម សុ​នា

អត្ថបទថ្មី