៦ ចំណុច​ដែល​ភរិយា​ល្អ​មិន​ធ្វើ​ដាច់​ខាត

  • 2015-04-14 14:45:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រួសារ​មាន​សុភមង្គល អាស្រ័យ​មាន​ស្វាមី​ល្អ​ជា​គូ​នឹង​ភរិយា​គ្រប់​លក្ខណ៍​ដែល​ចេះ​ស្រលាញ់​ស្វាមី កូន​ចៅ ញាតិ​ផៅសន្ដាន និង​ទុក​ដាក់​ទ្រព្យ​សម្បត្តិ មិន​នាំ​ភ្លើង​ក្រៅ​ចូល​ក្នុង​ផ្ទះ ឬ​និយាយ​ហែក​កេរ្តិ៍​គ្រួសារ​ខ្លួន​ឯង។

 

អ៊ីចឹង​ទំព័រ​នេះ Sabay នឹង​បង្ហាញ​ពី​ចំណុច ៦ យ៉ាង​ដែល​ភរិយា​ល្អ​គេ​មិន​ធ្វើ​ជា​ដាច់​ខាត ដើម្បី​សុភមង្គល​គ្រួសារ៖

 

 

 

១. ទុក​ខ្លួន​ជា​ចៅហ្វាយ

ស្ត្រី​ដែល​មាន​​ចំណេះ ចេះ​គិត​យល់​ចិត្ត​ដឹង​សុខ​ទុក្ខ​ប្ដី​ ​គាត់​មិន​ឲ្យ​ប្ដី​រង់ចាំ​នៅ​ក្រៅ​ផ្សារ​រាប់​ម៉ោង​នោះ​ទេ។​ បើ​ដឹង​ថា គាត់​ចូល​ទៅ​យូរ​ មុខ​តែ​ឲ្យ​ប្ដី​វិល​ទៅ​ផ្ទះ​មុន ព្រោះ​គិត​ពី​ទឹក​ចិត្ត គិត​ពី​ការ​ខ្ជះខ្ជាយ​ពេល​ និង​គិត​ពី​សុខ​ទុក្ខ​ប្ដី​របស់​ខ្លួន​។

 

២. តាំង​ខ្លួន​ជា​ភាគី​ឈ្នះ​

នៅ​នឹង​មុខ​អ្នក​ក្រៅ​ មនុស្ស​ស្រី​បែប​នេះ​រមែង​ស្រែក​ដាក់​បញ្ជា​រឺត​មាត់​ឮ​ៗ​ជាមួយ​ប្ដី​បង្ហាញ​គេ​ពី​ភាព​ចង់​ចាញ់​ឈ្នះ ក្រែង​មាន​អ្នក​សរសើរ​ថា​ខ្លួន​ត្រួតត្រា​ប្ដី​បាន​។ ពេល​ប្ដី​កាន់​តែ​មិន​មាត់​មិន​ក​ព្រោះ​មិន​ចង់​ខ្មាស​គេ​ច្រើន​ជាង​នេះ នាង​បែរ​ជា​យល់​ថា​ប្ដី​ខ្វះ​ខ្លួន​មិន​បាន​។

 

៣.​ ដើរ​តាម​គ្រប់​ជំហាន

ទាំង​ស្រី​ទាំង​ប្រុស​មាន​ពិភព​ផ្ទាល់​របស់​ខ្លួន បុរស​ដែល​ទៅ​អង្គុយ​តត្រុក​ចាំ​ប្រពន្ធ​ក្នុង​ហាង​សាឡន ហើយ​ភរិយា​ដែល​ដើរ​តត្រុក​ទៅ​ឃ្លាំ​សូម្បី​តែ​ពេល​ប្ដី​លេង​កីឡា ឬ​ផឹកស៊ី​ជាមួយ​មិត្ត​ប្រុសៗ មិន​អាច​រក​ភាព​រីក​ចម្រើន​បាន​ឡើយ​ដោយសារ​ម្នាក់​ៗ​មក​រវល់​ម្នាក់​ទៀត ចោល​ចាន​ចោល​ឆ្នាំ មិន​ធ្វើការ​ដែល​ចំណេញ​ពេល ចំណេញ​ធន ​ចំណេញ​ដល់​ចំណេះ​ជំនាញ។ ឧទាហរណ៍​ ពេល​ប្រពន្ធ​ទៅ​សាឡន​ ប្ដី​អាច​ទៅ​រៀន​អង់គ្លេស ពេល​ប្ដី​ទៅ​កីឡា​ ប្រពន្ធ​គួរ​នៅ​ផ្ទះ​រៀបចំ​ម្ហូប​ចំណី។

 

៤. នាំ​ភ្លើង​ក្រៅ​ចូល​ក្នុង​

មនុស្ស​ស្រី​បែប​នេះ​មាត់​ច្រើន មាន​ទំនាស់​នឹង​គេ​ឯង​ច្រើន នាំ​រឿង​មក​ផ្ទះ​ទូល​ពិត​ប្តី​ឲ្យ​ស្មុគ​បន្ថែម​ពី​លើ​ការងារ​ហត់​នឿយ នាំ​ពាក្យ​ពី​ប្ដី​ទៅ​និយាយ​ប្រាប់​អ្នក​ក្រៅ​ នាំ​រឿង​មិន​ចេះ​ឈប់​ឈរ​រស់​នៅ​នឹង​គ្នា​មាន​តែ​អំពល់​ខ្វល់​មិន​ស្រាក​ ស្រមៃ​ថ្ងៃ​មួយ​ប្ដី​លែង​ស្រណោះ​អស់​ចិត្ត​​ស្រលាញ់​ក៏​តាំង​ស្រែក​ថា ខ្លួន​មិន​មាន​ខុស​អ្វី?

 

៥. ភ្លើតភ្លើន​គិត​ពី​សប្បាយ

មនុស្ស​ស្រី​បែប​នេះ​ មាន​ប្ដី​មាន​ធុរៈ នៅ​តែ​ធ្វើ​ខ្លួន​​ជា​ក្រមុំ​និយម​ដើរ​លេង​គ្មាន​លោះ​ពេល មិន​ផ្ចង់​លើ​ការ​សន្សំ​ប្រាក់​រកស៊ី គិតគូរ​ផ្ទះ​សម្បែង​ក្រែង​កញ្ជើ​មាន​ធ្លុះ​ត្រង់​ណា​ក៏​ទេ ពោល​គឺ​តាំង​ពី​បាន​មក​ជា​គ្នា​ក៏​មិន​ដែល​បាន​ជួយ​អ្វី​ មាន​តែ​តឹង​ចិត្ត​តឹង​ទ្រូង​ឡើង​ៗ​ជា​ហូរហែ​។

 

៦. ​និយាយ​ស្ដី​ឥត​ទទួល​ខុស​ត្រូវ

មនុស្ស​ស្រី​បែប​នេះ​ប្រើ​ពាក្យ​លែង​គ្នា ដោយ​ផុយ​ត្បិត​ឃើញ​ខាង​ប្រុស​មិន​មាត់​មិន​ក។ លុះ​ដល់​ថ្ងៃ​ណា​មួយ ​គេ​ទ្រាំ​អស់​ចិត្ត​ គេ​លែង​មែន​ ក៏​តាំង​ទឹកភ្នែក​រត់​រក​គ្រូហ្ម រំអុក​ឪពុក​ម្ដាយ​ដាក់​កំហុស​ប្ដី៕

 

អាន​អត្ថបទ៖ ៥​យ៉ាង​អោយ​បុរស​អាណិត​ទៅ​ណា​មិន​រួច

 

ដោយ៖ សុផាត

អត្ថបទថ្មី