MC Bull៖ បទ​ "ជន​បរាជ័យ" បំផុស​ឲ្យ​យុវវ័យ​ក្រោក​ឈរ​​កុំ​ចុះ​ចាញ់​វាសនា

  • 2015-04-13 21:15:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

 

ក្នុង ​១ ​ឆាក​ជីវិត​របស់​មនុស្ស​រមែង​ជួប​បរាជ័យ ប៉ុន្ដែ ការ​បរាជ័យ​ពិត​ប្រាកដ​របស់​មនុស្ស​ គឺ​ការ​បញ្ចប់​សកម្មភាព។ ដូច្នេះ​ហើយ​ បទ "ជន​បរាជ័យ" ជា​ផ្នែក​មួយ​ចូលរួម​ជំរុញ​ឲ្យ​គ្រប់​គ្នា​ចេះ​ក្រោក​ឈរ​ឡើង​បំភ្លេច​រឿង​អតីត ដែល​ជា​រឿង​បរាជ័យ ហើយ​ត្រូវ​តស៊ូ​ជម្នះ​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ។ MC Bull និយាយ​ប្រាប់​ Sabay។

 

លោក វណ្ណ ពិសិដ្ឋ ហៅ​ MC Bull ដែល​ជា​អតីត​បេក្ខជន​ក្នុង​កម្មវិធី​ “ពេញ​ចិត្ត​ឬ​អត់” បាន​ប្រាប់​គេហទំព័រ Sabay ថា បទ "បរាជ័យ" គឺជា​ ការ​តែង​និពន្ធ​ទំនុក​ភ្លេង និង ទំនុក​ច្រៀង​ដោយ​ខ្លួន​ឯង ហើយ​បទ​នេះ មាន​គោល​បំណង​សំខាន់​ផ្ញើ​ទៅ​ដល់​ជន​បរាជ័យ​ ឬ អ្នក​បាក់​ទឹក​ចិត្ត​ទាំង​ឡាយ​ កុំ​អស់​សង្ឃឹម​ ត្រូវ​ចេះ​តស៊ូ​ជម្នះ​នៅ​ក្នុង​ឆាក​ជីវិត។ "នេះ​ជា​បទ​ថ្មី​របស់​ខ្ញុំ​ ហើយ​ខ្ញុំ​សង្ឃឹម​ថា ពុកម៉ែ បងប្អូន​ នឹង​ជួយ​គាំទ្រ"។

 

MC Bull កើត​នៅ​ឆ្នាំ ១៩៩០ នៅ​ខេត្ត​កំពង់​ចាម បាន​និយាយ​ទៀត​ថា បទ​ថ្មី​នេះ ក៏​ឆ្លុះ​បញ្ចាំង​អំពី​ជីវិត​របស់​របស់​លោក​ដែរ ដែល​ធ្លាប់​បរាជ័យ​នៅ​ក្នុង​ជីវិត។ "ខ្ញុំ​ដឹង​នរណា​ក៏​ធ្លាប់​បរាជ័យ​ដែរ តែ​យើង​មិន​ត្រូវ​បណ្ដោយ​តាម​វាសនា​នោះទេ តែ​យើង​ត្រូវ​ងើប​ឡើង​ដើរ​ទៅ​មុខ​ ទើប​ជីវិត​យើង​មាន​រស្មី"៕

 

ចង់​ដឹង​ពី​ប្រវត្តិ​ត្រួស​ៗ​របស់ Mc Bull ចុច​ត្រង់​នេះ