នារី​ម្នាក់​សុខចិត្ត​ប្ដូរ​ខ្លួន​ឲ្យ​គេ​ឱប ដើម្បី​យក​ប្រាក់​ព្យាបាល​ជំងឺ​មិត្ត​ប្រុស

  • 2015-04-17 18:00:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ដ៏​គួរឲ្យ​ភ្ញាក់ផ្អើល​មួយ​ទៀត​ហើយ ​បានធ្វើឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អ្នក​លេងអ៊ីនធឺណិតមាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ ដោយសារ​តែ​ខាង​ស្រី​សុខចិត្ត​លះបង់​​​កាយ​ឲ្យ​គេ​ឱប​ដើម្បី​ជួយ​មិត្ត​ប្រុស ដែល​​ត្រូវការ​ប្រាក់​ដើម្បី​បង់ថ្លៃ​ការ​វះកាត់​ព្យាបាល​ជំងឺ។

 

 

ស្ត្រី​វ័យ​ក្មេង​ម្នាក់​ដែល​រស់នៅ​ខេត្ត ហឺប៉ី ប្រទេស​ចិន ត្រូវ​គេ​ថតរូប​បាន​ខណៈ​ពេល​ដែល​រូប​នាង​កំពុង​តែ​ព្យាយាម​រក​ប្រាក់​ដោយ​ផ្ដល់​សេវាកម្ម​ឲ្យ​គេ​ "ឱប" ម្ដង​​បាន​ប្រាក់ ១០ យ័ន (១,៦១ដុល្លារ) ដើម្បី​ប្ដូរ​យក​ប្រាក់ ក្នុង​យុទ្ធនាការ​រៃអង្គាស​ប្រាក់​សម្រាប់​យក​ទៅ​ចំណាយ​ថ្លៃ​វះកាត់​ដ៏​សំខាន់​មួយ របស់​​មិត្ត​ប្រុស​ខ្លួន។ ស្ត្រី​នោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ថា Yuanyuan បាន​បង្ហាញ​ខ្លួន​នៅ​តាម​ផ្លូវ​នៃ​ទីក្រុង Sanhe កាលពី​ថ្ងៃ​អង្គារ ជាមួយ​នឹង​ក្រដាស​មួយ​ផ្ទាំង​ធំ​ដោយ​សរសេរ​ថា "ដើម្បី​ព្យាបាល​មិត្ត​ប្រុស​ខ្ញុំ ខ្ញុំ​ចង់​ឲ្យ​អ្នក​ឱប ដោយ​ចំណាយ​តែ​១០​យ័ន​ប៉ុណ្ណោះ"។ Yuanyuan បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ​មិត្ត​ប្រុស​ខ្លួន​ឈ្មោះ  Jia ត្រូវការ​វះកាត់​ប្ដូរ​ខួរ​ឆ្អឹងខ្នង និង​ត្រូវ​ចំណាយ​ប្រាក់​ជាង ៤០៣៥៩ ដុល្លារ។

 

នៅ​ពេល Jia បាន​ឮ​ថា Yuanyuan បាន​ធ្វើ​បែបនេះ​លោក​បាន​មក​ដល់​កន្លែង​ដើម្បី​បញ្ឈប់​នាង។ សាក្សី​បាន​និយាយ​ថា ​អ្នក​ទាំងពីរ​បាន​អង្គុយ និង​ឱប​គ្នា៕

 

 
 
 

 

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី ប្រភព៖shanghaiist

អត្ថបទពេញនិយម
អត្ថបទថ្មី