'Furious 7' រក​​លុយ​​បាន​​១​​ពាន់​​លាន​​​ដុល្លារ​ត្រឹម​១៧​ថ្ងៃ

  • 2015-04-18 21:19:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

 

ត្រឹម​រយៈពេល​តែ​១៧​ថ្ងៃ​ប៉ុណ្ណោះ ខ្សែភាពយន្ត “Furious 7” អាច​រក​ចំណូលពីការចាក់បញ្ចាំង ទូទាំង​ពិភពលោក បានដល់​ទៅ​ ១​ពាន់​លាន​ដុល្លារ​អាមេរិក ​និង​ជា​ភាពយន្ត​ទី​២០ បំបែក​កំណត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ Hollywood។

 

ក្នុង​សន្និសីទ​កាសែត​មួយ ផលិតកម្ម Universal បាន​ប្រកាស​ថា “Furious 7” ជា​ភាពយន្ត​ដំបូង​គេ​ក្នុង​ចំណោម​ភាព​យន្ត “Fast & Furious” ទាំងអស់ ដែល​អាច​រក​បាន​ ១​ពាន់​លាន​ដុល្លារ​អាមេរិក។ មិន​តែ​ប៉ុណ្ណោះ វា​អាច​ក្លាយជា​ភាពយន្ត​ រក​ចំណូល​ក្នុង​ស្រុក ​បាន​ច្រើន​ជាងគេ​ផងដែរ។

 

ខ្សែភាពយន្ត​ប្រណាំង​ឡាន​ និង​បាញ់​ប្រហារ​ញាក់​សាច់​ខាងលើ មាន​ចាក់​បញ្ចាំង​ក្នុង​រោងភាពយន្ត នៅ​ថ្ងៃ​ទី​៣ ខែ​មេសា ឆ្នាំ​២០១៥។ ​ក្នុង​រយៈ​ពេលតែ​បី​ថ្ងៃ វា​អាច​រក​ចំណូល​បាន​ ១៤៧,១លាន​ដុល្លារ​អាមេរិក ដោយ ​១០​ថ្ងៃបន្ទាប់​ពី​ចាក់​បញ្ចាំង “Furious 7” បាន​ក្លាយ​ជា​ភាពយន្ត រក​ចំណូល​ក្នុង​ស្រុក​បាន​ច្រើន​បំផុត បើ​ធៀប​នឹង​​រឿង " Fast & Furious” មុន​ៗ៕

 

 

១៤ឆ្នាំ​មក​នេះ​ តួ​អង្គ “Fast & Furious 7” ប្រែប្រួល​មុខ​មាត់​យ៉ាង​ណា​ខ្លះ?

ថតរឿង “Furious 7” ​​​ចប់ ​​​​​ខ្ទេច​​ឡាន​អស់​​ជាង​ ២០០​​​​គ្រឿង

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ businessinsider

អត្ថបទថ្មី