បទ​ "See You Again”​ ឧទ្ទិស​​​ឱ្យ​ Paul Walker ជាប់​​លេខ​១​នៅ​​អង់គ្លេស​

  • 2015-04-20 19:02:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ "See You Again” របស់​តារា​ចម្រៀង​រ៉េប Wiz Khalifa និង Charlie Puth និពន្ធ​ឡើង ដើម្បី​ឧទ្ទិស​ជូនចំពោះ Paul Walker បាន​ជាប់​លេខ១ ក្នុង​តារាង UK Singles Chart របស់​អង់គ្លេស និង​ក្លាយ​ជា​បទលក់​ដាច់​លឿន​បំផុត ក្នុង​ឆ្នាំ​២០១៥​នេះ។

 

 

ក្នុង​សប្ដាហ៍​នេះ ចម្រៀង​​ដែល​យក​ឈ្នះ​លើ​បទ "Love Me Like You Do" ពី​ខ្សែ​ភាព​យន្ត "Fifty Shades Of Grey" របស់​តារា​ចម្រៀង Ellie Goulding នេះ ត្រូវ​​គេ​ចែកចាយ​​លក់​ចំនួន​ ២១​កន្លែង និង​លក់​ដាច់​អស់​ជាង ១៩៣,០០០ បន្ទះ។ ​

 

ចំណែក​លេខ២ បាន​លើ​បទ “CHEERLEADER” ច្រៀង​ដោយ​លោក OMI លេខ​៣​ បាន​លើ​បទ "Hold My Hand” ច្រៀង​ដោយ​លោក Jess Glynne​ លេខ​៤ ​បាន​លើ​បទ "CAN'T STOP PLAYING (MAKES ME HIGH)” ច្រៀង​ដោយ DJ Dr Kucho និង​លេខ​៥​ បាន​លើ​បទ "​KING” ច្រៀង​ដោយ YEARS & YEARS។

 

បន្ថែម​លើ​នេះ​ បទ​បង្ហាញ​ពី​ទុក្ខសោក​ខាងលើ ​ក៏​​ល្បីខ្លាំង​ដែរ​នៅ​​លើ​ពិភពលោក​ ហើយក៏​​បាន​ជាប់​លេខ​១ លើ​តារា Billboard របស់​អាមេរិក​ដែរ។

 

បទ "See You Again” និពន្ធ​ឡើង ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ Paul Walker ដែល​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ក្នុង​វ័យ​៤០​ឆ្នាំ ហើយ​បទ​នេះ​ដែរ ​ត្រូវ​បាន​គេ​​យកទៅ​ដាក់ជា Soundtrack ក្នុង​រឿង "Fast & Furious 7” ចុង​ក្រោយ​​របស់​លោក៕

 

 

https://www.youtube.com/watch?v=RgKAFK5djSk  

បទ​ថៃ​ ​​២០១៥ ​ស្លៀក​ពាក់​សិចស៊ី រាំ​ក្រឡុក​​​គ្រលែង​ញាក់​សាច់

ចម្រៀង​កម្សត់​ក្នុង​រឿង “Furious 7” ចេញ MV រំឭក​អនុស្សាវរីយ​ Paul Walker​

 

 

 

ប្រែ​ស្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Dailymail