Drone ក្នុង​រឿង​ "Furious 7" ប្រើ​បច្ចេកវិទ្យា​​ដូច​យន្តហោះ​​យោធា​​អាមេរិក​​​សព្វថ្ងៃ​​

  • 2015-04-20 23:05:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"Furious 7" ដែល​បាន​ចាប់​ផ្តើម​ចាក់​បញ្ចាំង​កាល​ពី​ដើម​ខែ​មេសា​​នេះ​ ពិត​ជា​ល្បី​ល្បាញ​ខ្លាំង​មែន​ទែន​សម្រាប់​ឆ្នាំ ២០១៥​នេះ ដោយ​សារ​រឿង​មួយ​នេះ​បាន​ចំណាយ​ទុន​ផលិត​យ៉ាង​​ច្រើន រួម​ទាំង​សម្ភារៈ​ទំនើបៗ​ (រថយន្ត យន្តហោះ​ជាដើម) ​សម្រាប់​ថត​។ ឈុត​មួយ​ដែល​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​គួរ​សម​ក្នុង​រឿង "Furious 7" គឺ​ត្រង់​វគ្គ​យន្តហោះគ្មាន​មនុស្ស​បើក​​ Drone ស្ទាក់​​បាញ់​ក្រុម​ Brian O'Conner (Paul Walker) ពេញ​ក្នុង​ទី​ក្រុង។

 

 

Drone នៅ​ក្នុង​រឿង​ "Furious 7" មាន​រាង​ស្រដៀង​គ្នា​ទៅ​នឹង Drone យោធា​មួយ​ ដែល​អាមេរិក​កំពុង​ប្រើ​សព្វថ្ងៃ​ឈ្មោះ MQ-9 Reaper។ ចំពោះ​​កូន​យន្ត​ហោះ​គ្មាន​​មនុស្ស​បើក​​​​ក្នុង​រឿងហូលីវូដ​នេះ ​ជា​ប្រភេទ Drone បញ្ជា​ដូច​គ្នា​ទៅ​នឹង MQ-9 Reaper ដែរ។ វា​ត្រូវ​បាន​បំពាក់​ដោយ​កាំភ្លើង​ Minigun ​គ្រាប់​មីស៊ីល​ កាមេរ៉ា និង​ប្រព័ន្ធ ឡាស៊ែ​ទំនើប​ៗ​ សម្រាប់​វាយ​ប្រហារ​ និង​តាមដាន​​សត្រូវ ហើយ​នៅ​ផ្នែក​ខាង​លើ​នៃ​តួ Drone មាន​ទួប៊ីន​ភ្លោះ (កង្ហារ​ភ្លោះ) ដែល​ធ្វើ​ឱ្យ​ Drone ​នេះ​មាន​ល្បឿន​កាន់​តែ​លឿន។

 

 

 

 

 

 

 

ដោយ​ឡែក​សម្រាប់​ Drone យោធា​ MQ-9 Reaper របស់​អាមេរិក​ មាន​ទួរប៊ីន​តែ​មួយ​ប៉ុណ្ណោះ​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​តួ​​យន្ត​ហោះ​ខាង​លើ​។ Drone ប្រភេទ​នេះ បំពាក់​ដោយ​កាមេរ៉ា ប្រព័ន្ធ Infrared Sensor និង​ប្រព័ន្ធ​ឡាស៊ែ​ទំនើប​ សម្រាប់​ចាប់​យក ​ឬ​តាម​ដាន​គោល​ដៅ​ណា​មួយ​របស់​សត្រូវ។ ផ្នែក​ស្លាប​ទាំង​សងខាង​របស់​ MQ-9 Reaper ផ្ទុក​ដោយ​គ្រាប់​មីស៊ីល​ប្រភេទ AGM-114 Hellfire ​៤គ្រាប់​ គ្រាប់​ Paveway II Laser-Guided Bombs ពីរ​គ្រាប់ និង​គ្រាប់ JDAM ចំនួន​ពីរ​គ្រាប់ តែ​គ្មាន​កាំភ្លើង Minigun ដូច Drone ក្នុង​រឿង "Furious 7" នោះ​ទេ។

 

MQ-9 Reaper ជា​ប្រភេទ​យន្តហោះ​ Drone យោធា​គ្មាន​មនុស្ស​បើក ​មាន​ប្រសិទ្ធភាព​បំផុត​​របស់​ទ័ព​អាមេរិក​ ក្នុង​ការ​វាយ​ប្រហារ​​ និង​តាម​ដាន​សត្រូវ​នៅ​រយៈ​កម្ពស់​ខ្ពស់​។

 

តើ​អាច​ទេ​ថា​នៅ​ពេល​អនាគត MQ-9 Reaper អាច​ត្រូវ​បាន​កែ​ច្នៃ​ឱ្យ​មាន​រាង និង​​បំពាក់ Minigun ដូច Drone ក្នុង​រឿង "Furious 7" ដែរ​ឬ​​ទេ?

 

អាន៖ ក្រោយ​ភាព​អស្ចារ្យ​ នៃ​យន្ត​ហោះ​ដែល​​ទម្លាក់​ឡាន​​ពី​​លើ​​អាកាស​ ​ក្នុង​រឿង​ “Fast & Furious 7″

 

 

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ bga-aeroweb

អត្ថបទថ្មី