នរណាជាម្ចាស់ពានរង្វាន់វោហាស័ព្ទជាសាធារណៈ និង អ្នកតស៊ូមតិដ៏ឆ្នើមប្រចាំឆ្នាំ ២០១៥?
- 2015-04-21 16:37:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នរណាជាម្ចាស់ពានរង្វាន់វោហាស័ព្ទជាសាធារណៈ និង អ្នកតស៊ូមតិដ៏ឆ្នើមប្រចាំឆ្នាំ ២០១៥?
ចន្លោះមិនឃើញ
និស្សិតមកពីបណ្ដាសាកលវិទ្យាល័យនានានឹងធ្វើការប្រកួតប្រជែងគ្នា ក្នុងវេទិកាប្រកួតប្រជែងពានរង្វាន់វោហាស័ព្ទជាសាធារណៈ និង អ្នកតស៊ូមតិដ៏ឆ្នើម ដែលរៀបចំដោយសភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជា ដើម្បីស្វែងរកអ្នកមានសមត្ថភាពខាងដោះស្រាយបញ្ហា ដោយលើកអំណះអំណាងសមហេតុផលរួមទាំងពិចារណាស៊ីជម្រៅ ដែលត្រូវធ្វើឡើងនៅថ្ងៃទី ២៦ មេសា ២០១៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។
លោកស្រី ជា សុខលាង ជាអ្នករៀបចំកម្មវិធី និង ជាប្រធានសាខាចតុមុខ នៃសភាយុវពាណិជ្ជករអន្តរជាតិ (JCI) កម្ពុជា និយាយថា កម្មវិធីនេះ ពិតជាមានសារប្រយោជន៍ដល់អ្នកចូលរួមដើម្បីបង្ហាញពី សមត្ថភាពក្នុងការបញ្ចេញមតិយោបល់ ក៏ដូចជាការប្រកួតប្រជែងលើកម្រិតភាសាអង់គ្លេស ដោយសារការប្រកួតដើម្បីជ្រើសរើសក្រុមដែលមានសមត្ថភាពទទួលបាន ជ័យជំនះពីតំបន់អាស៊ីប៉ាស៊ីហ្វិក និង ត្រូវបានរៀបចំឡើងនៅ កូតាគីណាបាលូ ប្រទេសម៉ាឡេស៊ី ថ្ងៃ ១១-១៤ មិថុនា ២០១៥ ហើយក្រុមទទួលបានជ័យជំនះនឹងបន្តទៅប្រកួតនៅក្នុងការប្រកួត ជ្រើសរើសជើងឯកពិភពលោកដែលនឹងប្រារព្ធធ្វើនៅខែវិច្ឆិកា ក្នុងប្រទេ សជប៉ុន។
អ្នកចូលរួមប្រកួតក្នុងកម្មវិធីនេះ មាន ៤២ នាក់ ដែលមាន ៦ បេក្ខជននឹងធ្វើការប្រកួតលើផ្នែកវោហាស័ព្ទជាសាធារណៈ ហើយ ៣៦ នាក់ បែងចែកជាក្រុមសម្រាប់ការប្រកួតផ្នែកអ្នកតស៊ូមតិដ៏ឆ្នើម ក្នុងនោះសាកលវិទ្យាល័យអាស៊ីអឺរ៉ុបនឹងប្រកួតជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និង វិទ្យាសាស្ត្រសេដ្ឋកិច្ច ចំណែកសាកលវិទ្យាល័យន័រតុនប្រកួតជាមួយសាកលវិទ្យាល័យហ្សាម៉ាន់ រីឯគូចុងក្រោយ វិទ្យាស្ថានអន្តរទ្វីបអាមេរិកកាំង ត្រូវប្រជែងជាមួយសាកលវិទ្យាល័យបៀលប្រាយ។
ក្រុមនិស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ក្រុមនិស្សិតមកពីសាកលវិទ្យាល័យន័រតុននិងសាកលវិទ្យាល័យហ្សាម៉ាន់
ក្រុមនិស្សិតមកពីវិទ្យាស្ថានអន្តរទ្វីបអាមេរិកកាំង និងសាកលវិទ្យាល័យបៀលប្រាយ
ក្រុមនិស្សិតសម្រាប់ប្រកួតវោហាស័ព្ទជាសាធារណៈ
សម្រាប់ប្រធានបទចម្បងក្នុងឆ្នាំនេះ ផ្ដោតសំខាន់លើគោលដៅអភិវឌ្ឍសហវត្សរបស់អង្គការសហប្រជាជាតិ ( UN-MDGS) ដែលរាប់ចាប់ពីមូលបទកាត់បន្ថយភាពក្រីក្រធ្ងន់ធ្ងរ និង បញ្ឈប់ការរីកសាយនៃមេរោគអេដស៍ ព្រមទាំងការផ្ដល់នូវការអប់រំបឋមសិក្សាជាសាកល។
ចំពោះជ័យលាភីឆ្នាំមុន ទាំងផ្នែក “វោហារស័ព្ទជាសាធារណៈ” និង “អ្នកតស៊ូមតិ” បានទៅលើសិស្សសាលាមកពីអន្តរទ្វីបអាមេរិកាំងជាអ្នកដណ្ដើមបានជ័យលាភី ដោយឡែកឆ្នាំនេះ រង់ចាំទាំងអស់គ្នាថា នរណាជាម្ចាស់ពានរង្វាន់នេះសម្រាប់ឆ្នាំ ២០១៥៕
សូមអាន៖ រំជើបរំជួល! តូចនិងក្មេងជាងគេ តើយុវតីខ្មែរអាចឈ្នះពានពិភពលោកបានអត់?
សូមអាន៖ ប៉ែន សុខអាន៖ ស្ដាយមិនឈ្នះពាន តែបានទាញពិភពលោកឲ្យស្គាល់ខ្មែរ
អត្ថបទ៖ លឹម សុនា