ASUS ប្រកាស​លក់​​​ទូរសព្ទ​​ ZenFone 2 ទំនើប​ចុង​ក្រោយ​ ​​នៅ​​អាស៊ី​អាគ្នេយ៍

  • 2015-04-21 21:53:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ ASUS​ ​នៅ​​​ថ្ងៃ​អង្គារ ​ទី​​២១ ខែ​មេសា​​នេះ បាន​​​​បង្ហាញ​​ទូរសព្ទ​​វៃឆ្លាត​ សេរី​ថ្មី​មួយ​​​មាន​ឈ្មោះ​ថា​​ ZenFone 2 ​នៅ​​ព្រឹត្តិការណ៍​មួយ​ ក្នុង​​ទីក្រុង​ចាកាតា​ប្រទេស​ឥណ្ឌូណេស៊ី ​ហើយ​​​នាយក​ប្រតិបត្តិ​​​​ លោក​ Jerry Shen ​ ​បាន​ប្រកាស​ថា​ Smartphone នេះ​​​នឹង​មាន​លក់​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។

 

 

 

​ZenFone 2 ត្រូវ​បាន​បំពាក់​ដោយ​អេក្រង់​ទំហំ ៥,៥ អ៊ីង ​បច្ចេកវិទ្យា​ IPS ​កម្រិត​ Resolution 1920x1080 Full HD ​​និង​កញ្ចក់​ប្រភេទ Corning Gorilla Glass 3​ ​ដែល​ភ្ជាប់​ដោយ​​ថ្នាំ​ការ​ពារ​ឆ្កូត​ Olephobic  កម្រាស់ 20nm ​ធន់​នឹង​ការ​ឆ្កូត​ខ្ពស់​​​ ហើយ​ថែម​ទាំង​អាច​ចុច​ដោយ​ស្រោម​ដៃ​មាន​ល្បឿន​លឿន​ដល់ ០,០៦​វិនាទី។

 

Smartphone របស់​ក្រុម​ហ៊ុន​ ASUS មួយ​នេះ​គឺ​ដំណើរ​ការ​ដោយ​​ប្រព័ន្ធ​ប្រតិបត្តិការ​​ Android 5.0 Lollipop និង​ ZenUI 2.0 ​។ ZenFone 2 ​មាន ​CPU 64-bit Intel Atom Quad Core (​មាន​ទាំង​​ប្រភេទ​ល្បឿន​​ Z3580 2.3GHz ឬ Z35601.8GHz​) ទំហំ​ RAM 4GB 64-bit dual-channel និង GPU​ ប្រភេទ​ PowerVR Series 6។

 

 

​បន្ថែម​​ទៅ​ទៀត​នោះ​ ZenFone 2 ​មាន​កាមេរ៉ា​មុខ​ទំហំ​​ 5 MP ជា​មួយ​នឹង​ 85-degree field of view, large-aperture f/2.0, ​និង ​Len ៥​ ជាន់។ ចំណែក​ឯ​កាមេរ៉ា​ក្រោយ​ទំហំ 13 MP ជា​មួយ​មុខ​ងារ​​ autofocus , Large Aperture f/2.0, និង​ Len ៥​ ជាន់​ និង​មាន​សមត្ថភាព​​​ថត​បាន​ច្បាស់​​ទាំង​ពន្លឺ​ខ្សោយ​ និងពន្លឺ​ខ្លាំង។

 

 

​ចំពោះ​តម្លៃ​វិញ​​ ZenFone 2 គឺ​ត្រូវ​​បាន​ដាក់​លក់​​ចាប់​ពី​​ ២០៨ ដុល្លារ​ឡើង​ទៅ​​​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ហើយ​ក្រុមហ៊ុន​គ្រោង​នឹង​ដាក់​លក់​ Smartphone នេះ​ក្នុង​ប្រទេស​ហ្វីលីពីន​ក្នុង​ពេល​ឆាប់​ៗ​នេះ៕​

 

អាន​បន្ត​៖ Huawei បញ្ចេញ​អាវុធ២គ្រឿង កាមេរ៉ា​ខ្លាំង​ដូច iPhone 6 Plus

 

ប្រែសម្រួល៖ សំនៀង​

ប្រភព៖ rappler

អត្ថបទពេញនិយម
អត្ថបទថ្មី