ទោះ​បិទ​ភ្នែក​ជិត​ក៏​អាច​ចំណាំ​ម្ដាយ​បាន​ព្រោះ​ក្ដី​ស្រលាញ់​ពិត ​​

  • 2015-04-22 17:12:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យល់​ចិត្ត អាណិត ស្រលាញ់ មេត្តា សុទ្ធតែ​កើត​ឡើង​ពី​ទឹក​ចិត្ត​ស្មោះ​ពិត​របស់​ម្ដាយ​គ្រប់​រូប។ គ្មាន​នរណា​អាច​ស្គាល់​អ្នក​ច្បាស់​ជាង​ម្ដាយ​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​ផ្ដល់​ភាព​កក់​ក្ដៅ​ច្រើន​ជាង​ម្ដាយ​​ដែរ។ ចុះ​ចំណែក​កូន​វិញ អាច​ស្គាល់​ម្ដាយ​ច្បាស់​ឬទេ? ដើម្បី​បញ្ជាក់​ការ​ពិត គេ​បាន​រៀប​ចំ​ឲ្យ​ក្មេង ៦​នាក់​បិទ​ភ្នែក​ជិត ប្រើ​តែ​ដៃ​ និង​អារម្មណ៍​សម្គាល់​ម្ដាយ​ខ្លួន​ឯង។

 

 

​​​​​​​ម្ដាយ ៦​រូប ឈរ​រៀង​គ្នា ឯ​កូន​វិញ ត្រូវ​បិទ​ភ្នែក​ជិត ទើប​អនុញ្ញាត​ឲ្យ​ដើរ​ទៅ​រក​ម្ដាយ​ខ្លួន។ ស្ទាប ថើប ស្រង់​ក្លិន និង​ប្រើ​អារម្មណ៍​ដែល​ម្ដាយ​ធ្លាប់​មាន​ចំពោះ​កូន ពិត​ជា​ធ្វើ​ឲ្យ​ក្មេង​ទាំង​អស់​ចំណាំ​ម្ដាយ​ខ្លួន​បាន​​ដោយ​គ្មាន​ការ​ភ័ន្ត​ច្រឡំ​ឡើយ។

 

ក្មេង​ៗ​ដែល​មាន​អាយុ​ចន្លោះ​ពី ៣ ទៅ ៩​ឆ្នាំ បាន​ឱប​ម្ដាយ​ខ្លួន ពោរពេញ​ដោយទឹក​ចិត្ត​សប្បាយ​រីករាយ​​ពេល​ចំណាំ​បាន។ មើល​ឃើញ​ពី​ទិដ្ឋភាព​ដ៏​កក់ក្ដៅ​នេះ ម្ដាយ​ម្នាក់​ថែម​ទាំង​សម្រក់​ទឹក​ភ្នែក​ទៀត​ផង ព្រោះ​រំភើប​ចិត្ត​ពេក...។

 

ទស្សនា​វីដេអូ​​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​នេះ៖

 

 

ចុះ​អ្នក​វិញ បើ​បិទ​ភ្នែក​ជិត​បែប​នេះ អាច​ចំណាំ​ម្ដាយ​ជា​ទី​ស្រលាញ់​របស់​ខ្លួន​បាន​ឬ​ទេ?

 

ចុចអាន៖ ទឹក​ចិត្ត​ក្មេង​ប្រុស​បោស​សំរាម​ជំនួស​ម្ដាយ​រក​លុយ​ចិញ្ចឹម​ជីវិត

 

ដោយ៖ គង់ វិសាល ប្រភព៖ Youtube (TheOfficialPandora)