នាយ កុយ បញ្ជាក់​ពី​វត្តមាន​របស់​នាយ ក្រឹម យប់​មិញ

  • 2015-04-22 20:30:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយ កុយ មាន​ការ​សប្បាយ​ចិត្ត​ព្រោះ​វត្តមាន​អ្នក​សិល្បករ​ជា​ច្រើន បាន​ចូលរួម​ក្នុង​ពិធី​បុណ្យ​ឧទ្ទិស​កុសល​ថ្វាយ​យាយ​ម៉ៅ​កាល​ពី​យប់មិញ​នេះ។ ជា​ពិសេស​វត្តមាន​របស់​នាយ ក្រឹម ដែល​ពី​មុន​មក​មិន​ធ្លាប់​ចូលរួម​នោះ​ទេ។

 

 

“បាន​គាត់​ទៅ​ចូលរួម​ជួយ​ច្រៀង ជួយ​សម្ដែង​ធ្វើ​ឱ្យ​កម្មវិធី​កាន់​តែ​សប្បាយ​រីករាយ​សម្រាប់​បង​ប្អូន​អ្នក​ភូមិ​ទាំង​អស់​កាល​ពី​យប់​មិញ"។ នាយ​បញ្ជាក់​មក​កាន់ Sabayមុន​នេះ។ តារា​កំប្លែង​ខាង​លើ​បន្ថែម​ទៀត​ថា កន្លង​មក​នាយ ក្រឹម មិន​ចូលរួម ព្រោះ​មិន​ដែល​បាន​អញ្ជើញ ហើយ​ខ្លាច​ប៉ះពាល់​ដល់​ប្រយោជន៍​ឯកជន ខណៈ​បុណ្យ​នេះ​អ្នក​សិល្បៈ​ទៅ​ដោយ​ស្ម័គ្រ​ចិត្ត មិន​បាន​ទទួល​កម្រៃ​នោះ​ទេ។

 

គណៈកម្មការ Cambodia's Got Talent ខាង​លើ​បាន​ឱ្យ​ដឹង​ម្យ៉ាង​ទៀត​ថា តាំង​ពី​បែក​ក្រុម​រៀង​ខ្លួន​មក អ្នក​ទាំង​ពីរ​ត្រូវ​ចំណាយ​ពេល​ពង្រឹង​ក្រុម និង​មមាញឹក​ដើរ​សម្ដែង​នៅ​តាម​កម្មវិធី​នានា ដូច្នេះ​មិន​សូវ​មាន​ពេល​វេលា​ប្រាស្រ័យ​ទាក់ទង​គ្នា​នោះ​ទេ។ នាយ​ថា សូម្បី​កម្មវិធី​បុណ្យ​នេះ​ក្នុង​ឆ្នាំ​កន្លង​មក ក៏​មិន​ហ៊ាន​ហៅ​នាយ ក្រឹម ចូល​រួម​ដែរ យោង​តាម​មូលហេតុ​បញ្ជាក់​ខាង​ដើម។

 

ដោយ​ឃើញ​វត្ត​មាន​របស់​អតីត​គូកន​កំប្លែង​ខាង​លើ បាន​ទៅ​ចូលរួម​ជាមួយ​សិល្បករ​ជា​ច្រើន​​ទៀត​តប​តាម​ការ​អញ្ជើញ ធ្វើ​ឱ្យ​អ្នក​ផ្ដួចផ្ដើម​កម្មវិធី​ខាង​លើ​កាន់​តែ​មាន​ការ​សប្បាយ​ចិត្ត។ ទោះ​បី​មុន​កម្មវិធី ​១ ​ថ្ងៃ ​រថយន្ត​ដឹក​សម្ភារៈ​បើកបរ​ ដោយ​នាយ កយ ជា​កូន​ប្រុស​បាន​ជ្រុល​ទៅ​ប៉ះ​ពី​ក្រោយ​រថយន្ត​មន្ត្រី​យោធា​​ហើយ​បញ្ចប់​រឿង​ដោយ​ទូទាត់​សំណង​ក្ដី ក៏​មិន​បាន​ធ្វើ​ អ​សទ្ធា​ដែរ។ តារា​កំប្លែង​រូប​នេះ​អះអាង​ថា នឹង​បន្ត​ធ្វើ​បុណ្យ​នេះ​ជា​រៀងរាល់​ឆ្នាំ និង ​ដើម្បី​ប្រមូល​បច្ច័យ​កសាង​វត្ត​ពេជ្រនិល​៕

 

អាន​អត្ថបទ៖ Laura Mam ល្បី​អីចឹង ដឹង​ឈ្មោះ​ខ្មែរ​ក្នុង​បញ្ជី​ជាតិ អ្វី​អត់?

អាន​អត្ថបទ៖ ព្រះ​កាយ ច័ន្ទ ឈ្នះ​រង្វាន់​រថយន្ត​ទំនើប​មួយ​គ្រឿង​មាន​តម្លៃ​ជាង ៤ម៉ឺន​ដុល្លារ​អាមេរិក

 

 

អត្ថបទ៖ សំ ជំនាញ