ពាក្យកូរ៉េទាំង១០ដែលអ្នកឧស្សាហ៍ឮពេលមើលរឿងកូរ៉េ
- 2015-04-23 00:05:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពាក្យកូរ៉េទាំង១០ដែលអ្នកឧស្សាហ៍ឮពេលមើលរឿងកូរ៉េ
ចន្លោះមិនឃើញ
ចំពោះអ្នកដែលចូលចិត្តមើលរឿងកូរ៉េច្រើនប្រាកដជាអាចចាប់បាននូវពាក្យស្រួលខ្លះៗដែលអ្នកឧស្សាហ៍ឮនៅក្នុងរឿង។ បើយកចិត្តទុកដាក់ស្តាប់ អ្នកអាចនឹងចេះពាក្យទាំងនោះដោយមិនដឹងខ្លួន។ ចង់ដឹងពាក្យទាំងនោះមានអ្វីខ្លះសូមអានការរៀបរាប់ខាងក្រោម៖
១ Mukja មានន័យថា "តោះញាំ"។ ក្នុងកម្មវិធី “The Return of Superman” ក្មេងៗដែលគួរឲ្យស្រលាញ់ទាំងនោះបាននិយាយពាក្យពេលដែលពួកគេឃ្លានខ្លាំង។
២ Mool មានន័យថា "ទឹក"។ អ្នកដែលធ្លាប់មើលកម្មវិធី The Return of Superman ប្រាកដជាបានឃើញក្មេងស្រី Haru ឲ្យទឹកMool(ទឹក) ទៅឪពុករបស់នាង Tablo ដោយនិយាយថា mool-da-muk-uh, មានន័យថាផឹកទឹកឲ្យអស់។
៣ Gaja មានន័យថា "តោះទៅ"។ ដូចជាមួយនឹងពាក្យ muk-ja ខាងលើអញ្ចឹង។ ពាក្យ jaនៅខាងចុងមានន័យថា "តោះ"។
៤ Bbali មានន័យថា "លឿន"។ Bbali gaja មានន័យថាតោះទៅឲ្យលឿន។ Bbali bbali មានន័យថាលឿនឡើង។
៥ Ching-gu មានន័យថា"មិត្តភ័ក្ដិ"។ ក្នុងរឿង “Dream High"តែងតែលឺពាក្យនេះ។
៦ Oppa មានន័យថា "បងប្រុសធំ" និង Unni មានន័យថា"បងស្រីធំ" ពាក្យទាំងពីរសម្រាប់ហៅបុរសឫនារីនាដែលមានអាយុច្រើនជាងអ្នក។
៧ Appa មានន័យថា "ឪពុក" និង Umma មានន័យថា "ម្ដាយ"។ Haru ឱប appa Tabloនិង umma Kang Hye Jung
៨ Yagsok មានន័យថា"សន្យា"។
៩ Anyung-haseyo មានន័យថា "សួស្ដីនិងជម្រាបលា"។ និយាយ An-nyung-ha-se-yo ប្រសិនបើយើងនិយាយជាមួយមនុស្សមិនស្គាល់ឫមានអាយុច្រើនជាង។
១០ Sarang-haeyo មានន័យថា "ស្រលាញ់"។ និយាយ Sa-rang-hae សម្រាប់មិនផ្លូវការ និងSa-rang-hae-yoសម្រាប់ផ្លូវការ៕
អាន៖ ម៉ាក សែនសូនីតា ប្រឹងធ្វើបុណ្យទាន់នៅក្មេង
ប្រែសម្រួល៖ ហេង សុធារីទ្ធិ ប្រភព៖ dramafever