ទ្រព្យ​សម្បត្តិ​គូ​ស្នេហ៍​ Lee Min Ho និង​ Suzy​ បូក​បញ្ចូល​គ្នា​បាន ៣០លាន​ដុល្លារ

  • 2015-04-24 13:05:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​កូរ៉េ Lee Min Ho និង Suzy បាន​ក្លាយ​ជា​គូ​ស្នេហ៍​ថ្មោងថ្មី​មួយ​គូ ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ ដោយ​តារា​ទាំង​ពីរ​រូប សុទ្ធ​តែ​អ្នក​ល្បី​ដូច​គ្នា ហើយ​ក៏​ជា​តារា​លេចធ្លោ​ដូច​គ្នា​ដែរ​បើ​និយាយ​ពី​រឿង​ហិរញ្ញវត្ថុ។ បើ​សរុប​បញ្ចូល​គ្នា​ ទ្រព្ប​សម្បត្តិ​របស់​អ្នក​ទាំង​ពីរ​មាន​ចំនួន ៣០លាន​ដុល្លារ។

 

 

តារា​វ័យ ២៧ឆ្នាំ Lee Min Ho ត្រូវ​គេ​រំពឹង​ថា​មាន​ទ្រព្យ​សម្បត្តិ​សរុប​ចំនួន ២០លាន​ដុល្លារ។ នៅ​ក្នុង​ប្រទេស​ចិន​ តួ​ឯក​រឿង "Gangnam Blues” រូប​នេះ​អាច​ទទួល​បាន​តម្លៃ​ខ្លួន​ខ្ពស់​ជាង​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​ ដល់​ទៅ​ពីរ​ឬ​បី​ដង។ តារា​សម្ដែង​រូប​នេះ​អាច​រក​ចំណូល​បាន ៣លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ពី​ការ​ថត​បង្ហាញ​ម៉ូដ​ឲ្យ​ផលិតផល​ផ្សេង​ៗ។

 

រីឯ​ Suzy វិញ​ក្រៅ​ពី​​ជា​តារា​ចម្រៀង​ក្នុង​ក្រុម miss A នាង​ក៏​ជា​តារា​សម្ដែង និង​ម៉ូដែល​លេចធ្លោ​ម្នាក់​ដែរ។ នាង​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ទ្រព្យសម្បត្តិ​ចំនួន ១០លាន​ដុល្លារ និង​ជា​តារា​ឈាន​មុខ​គេ​ក្នុង​ផលិតកម្ម JYP Entertainment។ បន្ទាប់​ពី​ម្ចាស់​មេដាយ​មាស​អូឡាំពិក​ផ្នែក​ស្គី​ទឹកកក Kim Yuna តារា​ចម្រៀង Suzy គឺ​ជា​តារា​ស្រី​លេចធ្លោ​ក្នុង​ពិភព​សិល្បៈ​កូរ៉េ និង​ធ្លាប់​បាន​លេច​មុខ​ក្នុង​ឈុត​ពាណិជ្ជកម្ម​ជាង ៣០​​ខុស​ៗ​គ្នា តាំង​ពី​ចាប់​ផ្ដើម​ចូល​សិល្បៈ​នៅ​ឆ្នាំ​២០១០។

 

កន្លង​មក​តារា​កូរ៉េ​ភាគ​ច្រើន​តែង​បាត់បង់​ប្រជាប្រិយ​បន្ទាប់​ពី​បែក​ធ្លាយ​ព័ត៌មាន​ស្នេហា ប៉ុន្តែ​​សម្រាប់ Lee Min Ho និង Suzy វិញ ទីផ្សារ​របស់​ពួក​គេ​កាន់​តែ​កើន​ឡើង​ខ្ពស់​បន្ទាប់​ពី​ធ្លាយ​ព័ត៌មាន​នេះ។ ថ្មី​ៗ​នេះ Lee Min Ho បាន​ក្លាយ​ជា​តារា​ម៉ូដែល​សម្រាប់​ក្រុមហ៊ុន​អេឡិចត្រូនិក LG ហើយ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ Suzy បាន​ថត​ពាណិជ្ជកម្ម​ឲ្យ ក៏​បាន​និយាយ​ដែរ​ថា​មុខ​ជំនួញ​របស់​ពួក​គេ​កាន់​តែ​ដំណើរការ​ល្អ​ឡើង ក្រោយ​ពី​មាន​ព័ត៌មាន​នេះ ៕

 

ចុចអាន៖Suzy ​បញ្ជាក់​ឲ្យ​ដឹង​មូលហេតុ​ដែល​នាង​ស្រឡាញ់​ Lee Min Ho

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖hancinema