នារី​​​ម្នាក់​​ខ្មាស​​​គេ​​​ស្ពឹក​​​មុខ​​ ព្រោះ​​​តែ​​​កុហក​​ថា​​​មាន​​​មិត្ត​​​ប្រុស​​

  • 2015-04-24 15:06:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​បដិសេធន៍​ចំពោះ​មនុស្ស​ប្លែក​មុខ គឺ​ជា​រឿង​ធម្មតា ប៉ុន្តែ​នារី​ម្នាក់​នេះ​ត្រូវ​អាម៉ាស់​មុខ​កណ្ដាល​ចំណោម​ហ្វូង​មនុស្ស ព្រោះ​តែចិត្ត​មិន​ស្មោះ​ត្រង់ រេ​ដូច​ចុងស្រល់​​​។ វីដេអូ​ខាងក្រោម​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ពេល​បុរស​សាមញ្ញ​ម្នាក់​មក​អង្គុយនិយាយ​លេង​ជាមួយ នាង​ហាក់​គ្មាន​ចាប់​អារម្មណ៍ និង​ឆ្លើយ​តប​វិញ​ទេ ។

 

មិន​តែ​ប៉ុណ្ណោះ ពេល​បុរស​ដដែល​សុំ​លេខ​ទូរសព្ទ ដើម្បី​ទាក់ទងគ្នា​នៅ​ពេល​ក្រោយ នាង​បាន​បដិសេធ​ ហើយ​និយាយ​យ៉ាង​ឡូយ​ថា "​ខ្ញុំ​មាន​មិត្ត​ប្រុស​ហើយ ខ្ញុំ​គិត​ថា​គាត់​មិន​ពេញ​ចិត្ត ឱ្យ​ខ្ញុំ​ធ្វើ​បែប​​នេះ​ឡើយ"។

 

ឮដូច្នេះ​បុរស​​នេះក៏​ដើរ​ចេញ តែ​៤៥​នាទី​ក្រោយ​មក ​ចង់​ដឹង​ថា​មាន​រឿង​អ្វី​កើត​ឡើង​នោះ សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

 

​ https://www.youtube.com/watch?t=157&v=4xxvd5vgnIE

 

  ទោះ​បិទ​ភ្នែក​ជិត​ក៏​អាច​ចំណាំ​ម្ដាយ​បាន​ព្រោះ​ក្ដី​ស្រលាញ់​ពិត ​​

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ