តើគួរឆ្លើយថាម៉េច ពេលអ្នកសម្ភាសសួរថា "ហេតុអ្វីក្រុមហ៊ុនគួរជ្រើសរើសអ្នក?”
- 2015-04-24 16:56:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើគួរឆ្លើយថាម៉េច ពេលអ្នកសម្ភាសសួរថា "ហេតុអ្វីក្រុមហ៊ុនគួរជ្រើសរើសអ្នក?”
ចន្លោះមិនឃើញ
សម្រាប់អ្នកជាប់ក្នុងដំណាក់កាលសម្ភាសន៍ការងារ ប្រាកដជាបារម្ភនៅពេលដែលត្រូវឆ្លើយសំណួរពិបាកៗរបស់អ្នកសម្ភាស ជាពិសេសសំណួរថា "ហេតុអ្វីបានជាពួកយើងគួរជ្រើសរើសអ្នក?”។ សំណួរនេះគឺអ្នកសម្ភាស ចង់ឲ្យអ្នកបញ្ជាក់ថាអ្នកពិតជាមានសមត្ថភាពសក្ដិសមនឹងការងារនោះមែន។ ដូច្នេះតើគួរឆ្លើយយ៉ាងណា?
ដោយផ្អែកតាមគន្លឹះរបស់អ្នកស្រី Lynn Taylor ដែលជាអ្នកជំនាញខាងការងារ បានបង្ហាញពីចំណុចសំខាន់ក្នុងការឆ្លើយសំណួរនេះដូចខាងក្រោម៖
១. បង្ហាញនូវតម្លៃរបស់អ្នក
បង្ហាញនូវអ្វីដែលមានចំពោះការងារ ដូចជាជំនាញដែលពាក់ព័ន្ធ ការសិក្សា ការបណ្ដុះបណ្ដាល ដែលជួយបង្ហាញថាអ្នកពិតជាសក្ដិសមនឹងការងារ។ អ្នកអាចត្រៀមទុកជាមុនសម្រាប់ការឆ្លើយសំណួរដោយបង្ហាញរាល់ចំណុចសំខាន់ៗដែលទាក់ទងនឹងការងារ។
២. លើកឡើងពីស្នាដៃដែលសម្រេចបាន
ពេលសម្ភាសន៍ គឺជាឱកាសសម្រាប់អ្នកដើម្បីបង្ហាញពីស្នាដៃ និងបទពិសោធន៍ដែលអ្នកមាន ហើយអ្នកត្រូវប្រាកដថាអ្នកបានបង្ហាញជាមតិចូលរួមចំណែកជួយក្រុមហ៊ុន និងលើកឡើងពីចំណុចសំខាន់ៗដែលមានផលវិជ្ជមានសម្រាប់ក្រុមហ៊ុន។ ត្រូវចងចាំថាអ្នកនិយាយដោយសង្ខេបតែពីចំណុចពាក់ព័ន្ធសំខាន់ៗបានហើយ។
៣. បង្ហាញពីជំនាញទំនាក់ទំនងរបស់អ្នក
ចុចអាន៖ ៤ចំណុចធ្វើឲ្យអ្នកក្លាយជាមនុស្សមានគេចូលចិត្តច្រើននៅកន្លែងធ្វើការ
ចុចអាន៖ រឿង៨យ៉ាង បុគ្គលិកជោគជ័យមិនគួរនិយាយនៅកន្លែងការងារ
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ Business Insider