ចិន​ស្នើ​ប្រជាជន​ឲ្យ​ឈប់​ជួល​នារី​សិចស៊ី​រាំ​កំដរ​បុណ្យ​សព

  • 2015-04-24 18:56:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ប្រទេស​ចិន គ្រួសារ​សព​បាន​កើត​គំនិត​ជួល​នារី​សិចស៊ី​ឲ្យ​រាំ​កំដរ​ក្នុង​ពិធី​បុណ្យ ដើម្បី​ទាក់​ទាញ​មនុស្ស​ឲ្យ​ចូលរួម​ផង និង​ចាត់​ទុក​ថា​ជា​ការ​កម្សាន្ត​លើក​ចុង​ក្រោយ​របស់​អ្នក​ស្លាប់​ផង​។ ពេល​នេះ ក្រសួង​វប្បធម៌​បាន​ស្នើ​ឲ្យ​ប្រជាជន​ទាំង​អស់ បញ្ឈប់​ការ​សម្ដែង​​ភាព​ស្រើបស្រាល​បែប​នេះ​ទៀត ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សណ្ដាប់​ធ្នាប់​សាធារណៈ។ ​​

 

បើ​តាម​សេចក្ដី​ថ្លែងការណ៍ របស់​ក្រសួង​វប្បធម៌​ចិន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ រដ្ឋាភិបាល​មាន​គម្រោង​​ធ្វើការ​យ៉ាង​ដិតដល់​ជាមួយ​មន្ត្រី​ប៉ូលិស ដើម្បី​លុប​បំបាត់​ការ​សម្ដែង​ពី​នារី​សិចស៊ី​នៅ​ក្នុង​ពិធី​បុណ្យ​សព​នានា។ នៅ​ក្នុង​ឱកាស​នោះ​ដែរ ក្រសួង​វប្បធម៌​ក៏​បាន​លើក​ឡើង​ពី​ការ​សម្ដែង "អាស​គ្រាម"(ការ​សម្ដែង​ដ៏​គួរ​ឲ្យ​ខ្មាស​អៀន) នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន​ក្នុង​ខេត្ត Jiangsu ព្រម​ទាំង​ក្រុង Handan ដោយ​​សន្យា​ថា​នឹង​បង្ក្រាប​ចំពោះ​សកម្មភាព​ដែល​បង្ហាញ​ពី​ចំណង់​ផ្លូវ​ភេទ​បែបនេះ ប្រសិន​បើ​កើត​ឡើង​ទៀត។ ​​​​​​​​

 

រូបភាព​ជា​ច្រើន​សន្លឹក​នៃ​ពិធី​បុណ្យ​សព​ក្នុង​ក្រុង Handan ភាគ​ខាង​ជើង​ខេត្ត Hebei ប្រទេស​ចិន ដែល​ប្រារព្ធ​ឡើង​កាល​ពី​ខែ​មុន បាន​បង្ហាញ​ពី​នារី​សិចស៊ី​រាំ​ដោះ​អាវ​ទ្រនាប់ ក្នុង​ចំណោម​មនុស្ស​មាន​ទាំង​កុមារ​ផង។ រូប​ទាំង​នោះ បាន​ចែក​ចាយ​ពាស​ពេញ​បណ្ដាញ​អ៊ីនធឺណិត ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ទាំង​អស់​រង​ភាព​អាម៉ាស់​យ៉ាង​ខ្លាំង។

 

នៅ​ក្រុង Handan ដដែល​កាល​ពី​ដើម​ខែ​នេះ ក្រសួង​បាន​បញ្ជាក់​ថា មាន​នារី​សម្ដែង ៦​នាក់​បាន​មក​ដល់​កន្លែង និង​ផ្ដល់​ជូន​សេវាកម្ម​រាំ​ស្រើប​ស្រាល​នៅ​ក្នុង​ពិធី​បុណ្យ​សព​មនុស្ស​ចាស់​ម្នាក់។ ក្រុម​អ្នក​ស៊ើប​អង្កេត ត្រូវ​គេ​បញ្ជូន​ទៅ​ដល់​កន្លែង​ប្រារព្ធ​ពិធី និង​រក​ឃើញ​ថា​ការ​សម្ដែង​នោះ​ល្មើស​ជាមួយ​បទបញ្ញត្តិ​សន្តិសុខ​សាធារណៈ។ អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្ដែង​នេះ ត្រូវ​ឃាត់​ខ្លួន​ដើម្បី​ធ្វើការ​សាកសួរ​អស់​រយៈ​ពេល ១៥​ថ្ងៃ ព្រម​ទាំង​ពិន័យ​ជា​ប្រាក់ ៧០០០០​យាន់ (ប្រហែល ១១៣០០​ដុល្លារ)៕

 

វីដេអូ​ប្រពន្ធ​ស្លៀក​ពាក់​ឈុត​ក្នុង​រាំ​ជុំវិញ​សព​ប្ដី ដែល​បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន៖

 

 

ចុចអាន៖ បែក​ធ្លាយ​នៅ​ថៃ​មាន​លក់​ម្ហូប​លើ​នារី​អាក្រាត​កាយ ដូច​ប្រទេស​​ជប៉ុន

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ asiaone

អត្ថបទពេញនិយម