អាយុ៥ឆ្នាំសោះ បូកលេខលឿនជាងម៉ាស៊ីនគិតលេខទៀត
- 2015-04-24 20:48:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុ៥ឆ្នាំសោះ បូកលេខលឿនជាងម៉ាស៊ីនគិតលេខទៀត
ចន្លោះមិនឃើញ
ខុសពីក្មេងៗដទៃដែលតែងតែឡើងឆាកសម្ដែងសមត្ថភាពច្រៀងរាំក្នុងកម្មវិធីប្រកួតប្រជែងទេពកោសល្យរបស់ចិន កុមារា Jin Mu Yang ដែលទើបតែមានអាយុ៥ឆ្នាំ បានបង្ហាញពីសមត្ថភាពទន្ទេញលេខនៅលើក្ដារខៀនដាក់ពីក្រោយខ្នងមិនបានមើល ហើយទន្ទេញចាំទាំងអស់គ្មានខុសមួយតួណាសោះ។
Jin Mu Yang បានប្រាប់ដល់គណៈកម្មការយ៉ាងម៉ឺងម៉ាត់ថា លេខដែលនៅពីក្រោយនោះមានចំនួនត្រឹមតែជាង ២០០ តួទេ ខណៈគេអាចទន្ទេញបានដល់៦០០តួឯណោះ។
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ Jin Mu Yang បានបង្ហាញសមត្ថភាពយ៉ាងពិសេសមួយទៀតត្រង់ថា គណៈកម្មការ Fan Bing Bing បានដាក់លេខជាច្រើនខ្ទង់ ហើយបូកបន្តគ្នាជាច្រើនដង ពេលនោះ Mu Yang បានឆ្លើយចម្លើយត្រូវភ្លាមៗលឿនជាងគណៈកម្មការចុចម៉ាស៊ីនគិតលេខទៅទៀត។
ម្ដាយរបស់ Jin Mu Yang បានប្រាប់ដល់ពិធីករនៅខាងក្រោយឆាកថា កូនប្រុសរបស់គាត់ក្នុងមួយថ្ងៃគេអាចទន្ទេញលេខបានជាង១០០ខ្ទង់រយៈពេល១០នាទី។ Jin Mu Yang ក៏បានប្រាប់ទៅគណៈកម្មការយ៉ាងម៉ឺងម៉ាត់ថា គេចង់ក្លាយជាអ្នកគណិតវិទូដ៏ល្បីមួយរូប។
សូមទស្សនាវីដេអូខាងក្រោម៖
អត្ថបទ៖ សុខអូន