មុន Zayn Malik ចេញ តើអ្នកណាចង់ចេញពី 1D មុនគេ?
- 2015-04-27 19:08:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មុន Zayn Malik ចេញ តើអ្នកណាចង់ចេញពី 1D មុនគេ?
ចន្លោះមិនឃើញ
ការចាកចេញរបស់ Zayn Malik ពីក្រុម One Direction ធ្វើឱ្យមានភ្ញាក់ផ្អើលពេញពិភពលោក ប៉ុន្តែលោកអ្នកដឹងទេថា មុន Zayn ចេញ តើអ្នកណាមានគម្រោងចេញ ពីក្រុមចម្រៀងប្រុសអង់គ្លេសមួយនេះមុនគេនោះ?
រូបថតកាល Zayn មិនទាន់ចេញ, Harry Styles ទី១ខាងស្ដាំ
តារាចម្រៀង Lance Bass បានឱ្យដឹងក្នុងកម្មវិធី The Meredith Vieira Show ថា តារាចម្រៀងជួរមុខ Harry Styles បានត្រៀមខ្លួនចាកចេញ ពីក្រុម 1D អស់ជាច្រើនខែមកហើយ មុនពេល Zayn ដើរចេញពីក្រុមមួយនេះ ។
តារាចម្រៀង Pop អាមេរិកវ័យ៣៥ឆ្នាំថ្លែងថា Harry បានត្រៀមខ្លួនចេញពីក្រុមរួចរាល់ហើយ ដើម្បីទៅច្រៀងម្នាក់ឯង ហើយតារារូបនេះ ថែមទាំងបាន ថតបទចម្រៀងខ្លួនឯងទៀតផង។
លោក Lance បន្តពន្យល់ថា ការឈប់របស់ Zayn ជារឿងល្អមួយ ព្រោះរូបគេ បានធ្វើឱ្យមានភាពល្បីល្បាញ បន្ទាប់ក្លាយជាតារាទី១ចេញពីក្រុមនេះ "ជារឿងល្អសម្រាប់គាត់ ដែលមានភាពឆ្លាតវៃ ក្នុងការសម្រេចចិត្តចាកចេញ"។
មិនខុសពីអ្នកដទៃឡើយ លោក Lance បានសម្ដែងការសោកស្ដាយ ចំពោះដំណឹងបែកបាក់របស់ One Direction ហើយបើទោះយ៉ាងនេះក្ដី លោកសង្ឃឹមថា សមាជិកទាំងបួនរូប នៅតែបន្តផលិតបទចម្រៀង ឱ្យបានច្រើនទៅទៀត៕
អាពាហ៍ពិពាហ៍របស់ Zayn Malik អាចមិនមានវត្តមានសមាជិកOne Direction ទេ
ប្អូនស្រី សាន់ ឆាយ ជិះកង់ដួល ឈាមហូរស្រោចមុខ
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ Chinatopix