ប្អូន​ស្រី​ សាន់​ ឆាយ ជិះកង់​ដួល ឈាម​ហូរ​ស្រោច​មុខ

  • 2015-04-25 18:23:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិះ​កង់​ជាមួយ​ប្ដី និង​មិត្តភ័ក្ដិ​ឡើង​ចំណោទ តារា​សម្ដែង​​ Dee Hsu ដែល​ជា​ប្អូន​ស្រី​បង្កើត​របស់ Barbie Hsu ឬ​អ្នក​ស្គាល់​ថា សាន់ ឆាយ ក្នុង​រឿង​ "F4" នោះ បាន​បាត់​បង់​ការ​គ្រប់គ្រង​ ហើយ​ក៏​បណ្ដាល​ឱ្យដួល​លើថ្នល់ ​ឈាម​ហូរ​ស្រោច​មុខ។

 

 

 

តារា​វ័យ​៣៦​ឆ្នាំ បាន​សរសេរ​លើ​ហ្វេសប៊ុក​ថា "ដងខ្លួនទាំងមូល ​និង​មុខ​របស់​ខ្ញុំ ​ដួល​អូស​ដី។ ពួក​យើង​ភ្លាមៗ​នោះ បាន​ Call ទៅ​ឡាន​ពេទ្យ ខ្ញុំ​ភ័យនិង​ឈឺ​ខ្លាំងណាស់។ អរគុណ​បងស្រី ដែល​ជួយ​មើល​ការ​ខុស​ត្រូវ​ការងារ​ខ្ញុំ ហើយ​អរគុណ​ប្ដី​សំឡាញ់ ដែល​មើល​ថែ​​អូន និង​អរគុណ​ដល់​ក្រុម​គ្រូពេទ្យ​ផង​ដែរ"។

 

ចំណែក Mike Hsu ដែល​ជា​ប្ដី​និយាយ​ថា "ខ្ញុំ​ពិបាក​ចិត្ត​ណាស់។ មុខ​ និង​ដៃរបស់​គាត់ សុទ្ធ​តែ​របួស។ គាត់​ត្រូវ​ការ​ពេល​សម្រាក យ៉ាងហោចណាស់​មួយ​ខែ។ សូម​ពាក់​មួក​ការពារ ពេល​ជិះកង់ តែ​កុំ​ជិះ​លឿន​ពេក"។

 

Dee សម្រាក​ពេទ្យ​បាន​មួយ​យប់ ហើយ​នាង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ ក្រោយ​របួស​ធូរស្រាល ។ ចំពោះ​រូបភាព​គ្រោះ​ថ្នាក់​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា នាង​រង​​នូវ​អំពើ​ហិង្សា តែ​ត្រូវ​តារា​ស្រី​រូប​នេះ​ច្រានចោល "​វា​មិន​មែន​ជា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ទេ"។

 

ក្រោយ​ជួប​គ្រោះថ្នាក់​នេះ ការងារ​ពិធី​ការិនី​ក្នុង​កម្មវិធីទូរទស្សន៍ Kangxi Lai Le ត្រូវ​បាន​ សាន់ ឆាយ ជា​បង​ស្រី​ជា​អ្នក​ជំនួស។ គួរ​បញ្ជាក់​ដែរ​ថា បញ្ហា​ដួល​កង់​របស់ Dee គឺ​បាន​កើត​ឡើង ​កាល​​ពី​ថ្ងៃ​ទី ២៣ ខែ​មេសា ឆ្នាំ​២០១៥​មក​ម្ល៉េះ៕

 

 

 

 

 

 

Tao ព្រម​ចាកចេញ​ពី​ក្រុម EXO តាម​បំណង​ឪពុក

G.E.M Tang ត្រូវ​អ្នកគាំទ្រគប់​ដប​ទឹក​សុទ្ធ​ដាក់ ពេល​កំពុងច្រៀង

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ asianpopnews

អត្ថបទថ្មី