តារា​ហ្វីលីពីន​របូត​អាវ​ទ្រនាប់ ពេល​កំពុង​សម្ដែង​លើ​ឆាក

  • 2015-04-27 21:41:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ស្រី​មិន​តិច​ទេ ដែល​ធ្លាប់​ជួប​ប្រទះ​បញ្ហា​របូត​ ឬ​រហែកសំលៀកបំពាក់ ពេល​កំពុង​សម្ដែង​នៅ​លើឆាក​តន្ត្រី។ ស្រដៀង​គ្នា​នេះ​ដែរ នាង Alex Gonzaga តារា​ចម្រៀងសញ្ជាតិហ្វីលីន ក៏​បាន​របូត​អាវ​ទ្រនាប់ដែរ ពេល​ច្រៀង​​ក្នុង​កម្មវិធី “AG From The East: The Unexpected Concert” កាល​ពី​ថ្ងៃ​សៅរ៍​​សប្តាហ៍​​​មុន។

 

 

អាវ​ទ្រនាប់​របស់ Alex ស្រាប់​តែ​របូត ខណៈពេល​​កំពុង​ច្រៀង​បទ​ចម្រៀងមួយ ក្នុង​អាល់ប៊ុមរបស់​នាង “I Am Alex G” ហើយ​​ភ្លាមៗ​នោះ​បុគ្គលិក​របស់​នាងផ្ទាល់ ក៏​បាន​ឡើង​លើ​ឆាក និង​​ជួយ​​កិប​ឱ្យ​ដូច​ដើម​វិញ។

 

ចំពោះ​បញ្ហា​នេះធ្វើ​ឱ្យ​តារាៗ​ ដែល​ជា​ភ្ញៀវកិត្តិយស ចូល​រួម​ក្នុង​កម្មវិធី​ភ្ញាក់ផ្អើល ហើយ​​យក​បញ្ហា​នេះ​ញ៉ាំង​បរិយាកាស​​ឲ្យ​កាន់​តែ​សប្បាយ​រីករាយ​ទៀត​ផង។ តារា​ខ្លះ​បាន​លើកឡើង​ទាំង​កំប្លែង​ថា មាន​វ័យ​២៧​ឆ្នាំ​ហើយ Alex នៅ​តែ​ពាក់​អាវ​កូន​ង៉ែត​ទៀត។

 

ឆ្លើយ​តប​នឹងការ​និយាយ​លេង​សើច​ របស់​តារា​កិត្តិយស តារា​ចម្រៀងកើត​នៅ​ឆ្នាំ១៩៨៨ Alex តប​ទាំង​កំប្លែង​វិញ​ថា "នោះ​មិន​មែន ​ជាបញ្ហា​​លើអាវ​ទ្រនាប់​ទេ គឺខ្នង​​ខ្ញុំមាន​​បញ្ហា​​ទេ​តើ"។

 

នាង Catherine "Cathy" Cruz Gonzaga ត្រូវ​គេ​ស្គាល់​ថា Alex Gonzaga កើត​នៅ​ថ្ងៃ​ទី ១៦ ខែ​មករា ឆ្នាំ​១៩៨៨។ បច្ចុប្បន្ន​នាង​ជា តារា​ចម្រៀង ​​​អ្នកនិពន្ធ​​ តារា​កំប្លែង​ និង​​​ជា​ពិធី​ការិនី​ទូរទស្សន៍៕

 

 
 
 
 

 

 

 

 

Tao ព្រម​ចាកចេញ​ពី​ក្រុម EXO តាម​បំណង​ឪពុក

G.E.M Tang ត្រូវ​អ្នកគាំទ្រគប់​ដប​ទឹក​សុទ្ធ​ដាក់ ពេល​កំពុងច្រៀង

 

 

 

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ philstar

អត្ថបទថ្មី