តោះ! ហាត់ប្រើ Messenger វីដេអូសន្ទនាតាមទូរសព្ទ
- 2015-04-28 17:43:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ហាត់ប្រើ Messenger វីដេអូសន្ទនាតាមទូរសព្ទ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Facebook បានបញ្ចេញមុខងារថ្មីនៅលើ Messenger ដែលអាចឱ្យអ្នកសន្ទនាជាវីដេអូជាមួយមិត្តភ័ក្តិតាមទូរសព្ទបានយ៉ាងរីករាយដូចនៅលើ Skype អ៊ីចឹងដែរ។
នៅពេលដែលអ្នកផ្ញើសារជជែកលេងជាមួយមិត្តភ័ក្តិ ឬនរណាម្នាក់នៅលើ Messenger នោះអ្នកនឹងឃើញសញ្ញាវីដេអូមួយនៅផ្នែកខាងលើឆៀងខាងស្តាំនៃអេក្រង់ទូរសព្ទ ហើយអ្នកគ្រាន់តែចុចលើសញ្ញាវីដេអូនោះ អ្នកនឹងអាចសន្ទនាជាវីដេអូជាមួយមិត្តភ័ក្តិអ្នកបានមិនខាន។
មុខងារវីដេអូនៅក្នុង Messenger នេះអាចប្រជែងជាមួយ Skype របស់ Microsoft, FaceTime របស់ Apple និង Hangouts របស់ Google ដែល Platform ទាំងនេះ សុទ្ធតែអាចឱ្យអ្នកប្រើប្រាស់សន្ទនាជាវីដេអូតាមទូរសព្ទបាន។
បច្ចុប្បន្ន មុខងារវីដេអូលើ Messenger នេះអាចប្រើបានលើ iOS និង Android នៅក្នុងប្រទេសមួយចំនួនដូចជា បែលហ្ស៊ិក កាណាដា ក្រូអាត ដាណឺម៉ាក បារាំង ក្រិច អៀរឡង់ ឡាវ លីទុយអានី ម៉ិកស៊ិក នីហ្សេរីយ៉ា ន័រវែស អូម៉ង់ ប៉ូឡូញ ព័រទុយហ្គាល់ ចក្រភពអង់គ្លេស អាមេរិក និង អ៊ុយរូហ្គាយ រីឯបណ្តាប្រទេសជាច្រើនផ្សេងទៀតនឹងត្រូវដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ។
Messenger មានអ្នកប្រើប្រាស់ជាប្រចាំចំនួន ៦០០ លាននាក់ ហើយ Facebook នឹងធ្វើឱ្យ Platform មួយនេះមានអ្នកប្រើប្រាស់ដល់ ១,៤ពាន់លាននាក់ដូចបណ្តាញ Facebook ដែរ៕
មើលវីដេអូអំពីការប្រើប្រាស់៖
អាន៖ Facebook ចេញ Tool ថ្មីរួមចំណែកជួយអ្នកគ្រោះថ្នាក់រញ្ជួយដីនៅនេប៉ាល់
ប្រែសម្រួល៖ ប៉ែត ផាន់និត ប្រភព៖ newsroom