ឪពុក Floyd ​ចង់​ឱ្យ​កូន​ចូល​និវត្តន៍​បន្ទាប់​ពី​ប្រកួត​ជាមួយ Pacquiao

  • 2015-04-28 16:55:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Floyd Mayweather Sr. ​ត្រូវ​ជា​ឪពុក​របស់​កីឡាករ Floyd Mayweather Jr. ​បាន​និយាយ​ថា​ លោក​ចង់​ឱ្យ​កូន​ចូល​និវត្តន៍​ពី​កីឡា​ប្រដាល់​បន្ទាប់​ពី​ប្រកួត​ជាមួយ Manny Pacquiao ​រួច ទោះ​ជា​លទ្ធផល​ចេញ​មក​ចាញ់​ឬ​ឈ្នះ​ក៏​ដោយ។

 

លោក Floyd Mayweather Snr ​ត្រូវ​ជា​ឪពុក​របស់​កីឡាករ Floyd Mayweather Jr

 

ឪពុក Floyd ​មាន​ជំនឿ​ចិត្ត​ណាស់​ថា កូន​របស់​លោក​នឹង​អាច​ផ្ដួល​អ្នក​ខ្លាំង​នៅ​អាស៊ី Pacman ​នេះ​បាន​នៅ​ថ្ងៃ​ទី​២​ ខែ​ឧសភា​ខាង​មុខ​នេះ។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​មាន​សង្ឃឹម​ខ្ពស់​នេះ​ដែរ លោក​ក៏​ចង់​ឱ្យ​កូន​ឆាប់​ចូល​និវត្តន៍​ ព្រោះ​ការ​ប្រដាល់​មិន​មែន​ជា​អាជីព​មួយ​ជីវិត​នោះ​ទេ។ "ខ្ញុំ​សង្ឃឹម​ថា​ Floyd ​នឹង​ឆាប់​ចូល​និវត្តន៍​បន្តិច។ នេះ​ជា​ល្បែង​ភ្នាល់​ ហើយ​ខ្ញុំ​មិន​ចង់​ឱ្យ​គេ​ប្រឡូក​ក្នុង​វិស័យ​នេះ​យូរ​ពេក​នោះ​ទេ។ ពេល​ណា​​​អ្នក​បាន​អ្វី​​ដែល​ចង់​បាន​គ្រប់​គ្រាន់​ហើយ អ្នក​មិន​គួរ​នៅ​យូរ​ទេ។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​ កូន​ខ្ញុំ​នឹង​ដើរ​ចេញ​ពី​សង្វៀន​បន្ទាប់​ពី​ប្រកួត​ធំ​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​នេះ​ចប់”។ បុរស​វ័យ​៦២​ឆ្នាំ​បាន​ប្រាប់​​​ទៅ​សារព័ត៌មាន​ The Sun។

 

 

បន្ទាប់​ពី​និយាយ​ពី​កូន​របស់​លោក​ចប់ អតីត​អ្នក​ប្រដាល់​អំឡុង​ឆ្នាំ​១៩៧០​ដល់​១៩៨០ ខាង​លើ​នេះ បាន​និយាយ​ពី Pacquiao ដែរ​ថា អ្នក​ប្រដាល់​សញ្ជាតិ​ហ្វីលីពីន​​រូប​នេះ​ពិត​ជា​មាន​សមត្ថភាព​ល្អ​មែន ប៉ុន្តែ​មិន​ទាន់​ដល់​កម្រិត​របស់ Floyd ​ឡើយ។

 

លោក Floyd Mayweather Snr ​គឺ​ជា​អ្នក​ប្រដាល់​ជើង​ចាស់​ម្នាក់​ ដែល​មាន​ប្រវត្តិ​ល្អ​ខ្លាំង​ផង​ដែរ គឺ​ប្រកួត​៣៥​ដង ឈ្នះ​២៨​ដង(ផ្ដួល​គូ​ប្រកួត​ឱ្យ​សន្លប់ ១៨​ដង) ស្មើ ១​ដង និង​ចាញ់​៦​ដង ៕

 

ចុចអាន៖ សំបុត្រ​ចូល​មើល​ការ​ប្រកួត Floyd Vs Pacquiao ​ចេញ​លក់​ផ្លូវ​ការ​ហើយ

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ espn