Ronaldo៖ Zlatan គឺជា​កីឡាករ​សំណព្វ​ចិត្ត​ខ្ញុំ នៅ​ Ligue 1

  • 2015-04-28 17:34:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​ប្រេស៊ីល​ Ronaldo ​បាន​និយាយ​ថា ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic របស់​ក្រុម​ Paris Saint-Germain គឺជា​កីឡាករ​​ដែល​លោក​ពេញ​ចិត្ត​បំផុត នៅ​ក្របខ័ណ្ឌ Ligue 1 ប្រទេស​បារាំង។

 

 

 

កីឡាករ​ជម្រើស​ជាតិ​ស៊ុយអែត Zlatan គឺជា​កីឡាករ​ដែល​លេច​ធ្លោបំផុត នៅ​លីក​កំពូល​របស់​បារាំង​ តាំង​ពី​ផ្ទេរ​ពី​ AC Milan ​កាល​ពី​ឆ្នាំ​២០១២ និង​ជួយ​ឲ្យ​ PSG លើក​ពាន​ក្នុង​លីក​បាន​២ដង​ជាប់គ្នា កាល​ពី​រដូវ​កាល ២០១២-១៣ និង ២០១៣-១៤។

 

អតីត​ខ្សែ​ប្រយុទ្ធ​ដ៏​ល្បី​របស់​ពិភពលោក​ Ronaldo បាន​​​​ប្រាប់​ដល់​ Canal Plus ​ថា៖ "គាត់​ជា​កីឡាករ​ដ៏​អស្ចារ្យ និង​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល​ ពេល​ដែល​ខ្ញុំ​ទៅ​ទស្សនា​នៅ​កីឡដ្ឋាន Parc des Princes ម្តងៗ។ ខ្ញុំ​តែង​តែ​ទៅ​ប៉ារីស​ជា​ញឹកញាប់ ហើយ​គ្រប់​ពេល​ដែល​ខ្ញុំ​ទៅ​​ទស្សនា​ផ្ទាល់​ Zlatan តែង​តែ​ធ្វើ​បាន​ល្អ។ គាត់​ជា​កីឡាករ​សំណព្វ​ចិត្ត​របស់​ខ្ញុំ​​នៅ​ Ligue 1”។

 

Zlatan ​​រក​គ្រាប់​បាល់​បញ្ចូល​ទី​ឲ្យ​ក្រុម​របស់​ខ្លួន​ PSG បាន​២៨​គ្រាប់​ហើយ​នៅ​រដូវ​កាល​នេះ ក្នុង​ការ​បង្ហាញ​ខ្លួន​៣៤​ប្រកួត គ្រប់​ការ​ប្រកួត​ទាំង​អស់៕

 

-ចុចអាន៖ Zlatan ​ថា​ Barcelona ​នឹង​លើក​ពាន Champions League ​រដូវ​កាល​នេះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ goal.com​