ភរិយា​ Beckham បញ្ចូល​​គំនិត​​​អ្វី​​​ខ្លះ​​ ពេល​​​រចនា​ Range Rover?

  • 2015-04-29 18:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ក្រឡេក​ទៅ​មើល​រថយន្ត Range Rover Evoque ស៊េរី​ឆ្នាំ ២០១២ ដែល​ត្រូវ​បាន​រចនា​ដោយ​លោក​ស្រី​ Victoria Beckham ជា​អ្នក​រចនា​ម៉ូដ​ដ៏​ល្បី​ និង​ជា​ភរិយា​អតីត​កីឡាករ​បាល់​ទាត់​ពិភពលោក David Beckham គឺ​ពិត​ជា​មាន​រាង​ប្លែក​​ប្រកប​ដោយ​ការ​ច្នៃ​​ប្រឌិត​ ហើយ​ទទួល​ការ​​ចាប់​អារម្មណ៍​ជា​ខ្លាំង​ពី​សំណាក់​មនុស្ស​ជា​ច្រើន​ តាំង​ពី​ពេល​ដែល​រថយន្ត​មួយ​នេះ​ បង្ហាញ​ខ្លួន​​នៅ​​ពិព័រណ៌​ក្រុង​ប៉េកាំង​ក្នុង​ឆ្នាំ​២០១២។

 

 

 

មុន​ពេល​ចាប់​ផ្តើម​ដេគ័ររថយន្ត​នេះ​ឡើង លោក​ស្រី​ Victoria Beckham បាន​គិត​ដល់​ការ​រចនា​យក​លំនាំ​តាម​​ម៉ូដ​រថយន្ត​ស៊េរី​ចាស់ៗ (Classic Car) កប៉ាល់​លំហែ​កាយ​ទំនើប​ៗ និង​ម៉ូដ​យន្តហោះ​បែប​ស៊ីវិល័យ​ជា​ដើម ហើយ​ក៏​រចនា​ម៉ូដ​គ្រឿង​​យន្ត​ទាំង​អស់​នោះ​​ចូល​គ្នា​។ លោក​ស្រី​ចង់​រចនា​រថយន្ត​ Range Rover នេះ​ឱ្យ​មាន​ភាព​​ស៊ីវិល័យ និង​ធ្វើ​ឱ្យ​អ្នក​ដំណើរ​ខាង​ក្នុង​រថយន្ត​ទាំង​អស់​ មាន​អារម្មណ៍​ថា​ពិសេស​ និង​មាន​ផាសុកភាព​បំផុត​។

 

ចំពោះ​ផ្នែក​ផ្សេង​ៗ​ទៀត​នៅ​លើ​តាប្លូ​រថយន្ត ដែល​មាន​ពណ៌​មាស​ក្រហម គឺ​​យក​លំនាំ​តាម​ពណ៌​របស់​នាឡិកា​ដៃ​ប្រណិត Daytona Rolex ដែល​លោក​ស្រី​តែង​តែ​ពាក់។ កៅអី​អង្គុយ​ក្នុង​រថយន្ត​ដែល​ស្រោប​ដោយ​ស្បែក​ពិសេស ប្រើ​ថ្នេរ​ដេរ ​យក​លំនាំ​តាម​បាល់​សម្រាប់​លេង​កីឡា​បាល់​បោះ​ ដើម្បី​​ឱ្យ Beckham នឹក​ឃើញ​វេលា​​​គ្រួសារ​របស់​លោក កាល​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក។

 

 

 

 

Victoria រចនា​កម្រាល​ដ៏​ទន់​របស់​រថយន្ត Range Rover Evoque ដោយ​ឆ្លុះ​បញ្ចាំង​ពី​អនុស្សាវរីយ៍​កាល​ពី​កុមារ​ភាព​ ដែល​នាង​បាន​ដើរ​លើ​កម្រាល​​ប្រណិត​​​ក្នុង​រថយន្ត​ Rolls Royce របស់​ឪពុក​នាង​ ដោយ​ជើង​ទទេ។

 

រថយន្ត Range Rover Evoque ​រចនា​ដោយ​ភរិយា​លោក David Beckham នេះ​ ​​មាន​កម្លាំង​ម៉ាស៊ីន ២៤០សេះ ដែល​ត្រូវ​បាន​ផលិត​តែ​ចំនួន ២០០គ្រឿង​ប៉ុណ្ណោះ ហើយ​​​​ដាក់​លក់​នៅ​ចិន​ក្នុង​តម្លៃ​ប្រហែល ១៣ម៉ឺន​ដុល្លារ៕ ​​​​​​

 

 

 

 

 

អាន៖ Rolls Royce ពេញ​និយម​សម្រាប់​មហាសេដ្ឋី ដោយ​សារ​ចំណុច​​ពិសេស​ទាំង​នេះ​ឯង

 

 

ប្រែ​សម្រួល៖ ប៉ែត ផាន់និត

ប្រភព៖ dailymail