YoonA និង​តារា​ចិន​ច្រើន​នាក់​ ពាក់​ឈុត​បុរាណ​​​ផ្សព្វផ្សាយ​រឿង​ថ្មី

  • 2015-05-01 23:07:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ តារា​ចម្រៀង និង​សម្ដែង​កូរ៉េ YoonA រួម​ជាមួយ​តារា​ចិន​ជា​ច្រើន​រូប​ទៀត ​ដែល​បាន​សម្ដែង​ក្នុង​រឿង​ភាគ​បុរាណ​ចិន "Wu Shen Zhao Zi Long” បាន​ចូលរួម​កម្មវិធី​ផ្សព្វផ្សាយ​ថ្មី​នេះ ដោយ​ស្លៀក​ពាក់​ឈុត​បែប​បុរាណ​ទាំង​អស់​គ្នា។

 

ខ្សែ​ភាពយន្ត "Wu Shen Zhao Zi Long” គឺ​ជា​រឿង​ចិន​ដំបូង​សម្រាប់​សមាជិក​ក្រុម Girls' Generation រូប​នេះ។ ភាពយន្ត​នេះ ​ដំណាល​ពី​ជីវិត​របស់​មេទ័ព​ចិន​មួយ​រូប​ឈ្មោះ Zhao Zi Long ដែល​សម្ដែង​ដោយ​តារា​ចិន Lin Geng Xin។ តារា​កូរ៉េ​ មួយ​រូប​ទៀត ​ដែល​ចូលរួម​សម្ដែង​ក្នុង​រឿង​នេះ​ដែរ គឺ Kim Jeong Hoon។ ភាពយន្ត​នេះ​នឹង​ចាប់​ផ្ដើម​បញ្ចាំង​នៅ​ប្រទេស​ចិន នៅ​ខែ​សីហា ខាង​មុខ​នេះ ៕

 

 
 
 
 
 
 
 

 ចុចអាន៖មើល​​សម្រស់ YoonA ពេល​ថត​រឿង​ចិន​បុរាណ​​ ស្រស់​ស្អាត​យ៉ាង​ណា​ដែរ?

ប្រែ​សម្រួល៖ វ៉ាន់ថន ប្រភព៖ xinhuanet