នាឡិកា​ Apple ​ផលិត​​អស់​​តែ​​៨០​​$​ តែ​លក់​វិញ​ជិត​៣៥០​​$​​ឯណោះ

  • 2015-05-02 16:37:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្ភារៈ​ទាំង​អស់​ដែល​យកមក​​ផលិត​នាឡិកា​ Apple Watch​ របស់​ក្រុមហ៊ុន​ Apple ​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​តម្លៃ​ថោក​ មិន​ដល់​១០០​$​ផង។ នេះ​បើ​តាម​ការ​គាស់​មើល​នូវ​គ្រឿង​ខាង​ក្នុង​នៃ​នាឡិកា​នេះ​ ដើម្បី​សិក្សា​ពី​តម្លៃ​ផលិត​ ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ IHS​ នា​ពេល​កន្លង​ទៅ។

 

 

តម្លៃ​គ្រឿង​ Apple Watch​ សម្រាប់​ម៉ូដែល​កីឡា​ (Apple Watch Sport) គឺចំណាយ​អស់​​​ប្រហែល​ជា​២៤​% នៃ​តម្លៃ​លក់​នាឡិកា​នេះ​នៅ​លើ​ទី​ផ្សារ។

 

Apple Watch Sport​ តម្លៃ​ដល់​ទៅ​៣៤៩​$​ ប៉ុន្តែ​នៅ​ពេល​បើក​មើល​តួ​ទាំង​មូល​នៃ​ផលិត​នេះ​ឃើញ​ថា​ សម្ភារៈ​ដែល​ប្រើប្រាស់​ក្នុង​ការ​ផលិត​ថ្លៃ​សរុប​ត្រឹម​ ៨១,២០​$ បូក​រួម​នឹង​តម្លៃ​ដំឡើង​ក្នុង​រោង​ចក្រ ​២,៥០​$​ទៀត​ នោះ​តម្លៃ​នាឡិកា​នេះ​ផលិត​អស់​ត្រឹម​តែ​៨៣,៧០​$៕

 

 

 

-អាន​អត្ថបទ៖ ចាំ​បាច់​ទាល់​តែ​មាន​ iPhone ទើប​អាច​ប្រើ​ Apple Watch បាន​?

 

 

ប្រភព៖  huffingtonpost