ទីបំផុត Floyd នៅ​តែ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់

  • 2015-05-03 19:00:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត​កំពូល​កីឡាករ​មិន​ដែល​ចាញ់ Floyd Mayweather នៅ​តែ​អាច​រក្សា​កំណត់ត្រា​របស់​ខ្លួន ដោយ​យក​ឈ្នះ​ពិន្ទុ​កីឡាករ​សញ្ជាតិ​ហ្វីលីពីន Manny Pacquiao ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ ១២​ទឹក​ពេញ។

 

 

ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក WBC/WBA កីឡាករ Floyd Mayweather បាន​​ទទួល​ជ័យជម្នះ​ជា​ឯកច្ឆន្ទ​ពី​សំណាក់​ចៅក្រម​ទាំង​បី ដោយ​ពិន្ទុ ១១៨-១១០, ១១៦-១១២ និង ១១៦-១១២។

 

ជ័យ​ជម្នះ​នេះ បាន​ធ្វើ​ឲ្យ​កីឡាករFloyd Mayweather ​បង្កើត​កំណត់​ត្រា​ថ្មី ​ ដោយ​ប្រកួត ៤៨​ដង មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់។ ចំណែក​កីឡាករ​ដែល​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ជា​ច្រើន​ស្ថាប័ន Manny Pacquiao ឆ្លង​កាត់​​ការ​ប្រកួត​ផ្លូវការ​បាន​៦៥ដង ឈ្នះ​៥៧ដង (ផ្ដួល​គេ​ប្រកួត​ឲ្យ​សន្លប់​៣៨ដង) ស្មើ​២ និង​ចាញ់ ៦​ដង បូក​រួម​ទាំង​ចាញ់​កីឡាករ Floyd Mayweather អម្បាញ់មិញ​នេះ៕

 

 

 

 

 

 

 

 

ដោយ៖ គង់ វិសាល ប្រភព៖ dailymail