​តារា​ម៉ូដែល​ជប៉ុន​ឡើង​ឡាន​ទៅ​​ដល់​កន្លែង​ស្នាក់នៅ​ G-Dragon ​ស្ងាត់ៗ

  • 2015-05-03 19:22:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ទោះ​ជា​សម្ពន្ធភាព​របស់​តារា​ទាំង​ពីរ​មិន​ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​ក្ដី​ ​តែ​ថ្មីៗ​នេះ​គេ​ឃើញ​​ តារា​ម៉ូដែល​ជប៉ុន ​Kiko Mizuhara ​​បាន​ចេញ​ពី​ក្លឹប​ និង​ឡើង​រថយន្ត​ G-Dragon ​ទៅ​ផ្ទះ​របស់​តារា​ពូកែ​រ៉េប​ប្រចាំ​ក្រុម​ Big Bang។

 

​​នៅ​យប់​ឈាន​ចូល​ថ្ងៃ​ទី​ ១ ​ឧសភា​​ Kiko Mizuhara ​ត្រូវ​ក្រុម​អ្នក​សារព័ត៌មាន​ប្រទះ​ឃើញ​ចេញ​ពី​ក្លឹប​មួយ​កន្លែង​ក្នុង​សង្កាត់​ Itaewon ​ក្រុង​សេអ៊ូល​ ដែល​​នាង​ចូល​​កម្សាន្ត​ជាមួយ​សមាជិក​ក្រុម​ចម្រៀង​ 2NE1 CL។ ​​​ក្រោយ​មក​តារា​ម៉ូដែល​វ័យ​ ២៤ ​ឆ្នាំ​បាន​ឡើង​រថយន្ត​ ដែល​​ G-Dragon ​​ធ្លាប់​ជិះ​ពេល​ទៅ​សម្ដែង​ធ្វើ​ដំណើរ​ទៅ​កាន់​ Apartment ​របស់​​ G-Dragon ​តែ​ម្ដង។

 

 

​​​​​មុន​លេច​ចេញ​រូបភាព​នេះ​ ​តារា​ទាំង​ពីរ​​ធ្លាប់​ត្រូវ​បាន​ចុះផ្សាយ​ថា ​បាន​ចូលរួម​ពិធី​ជប់លៀង​អាហារ​ថ្ងៃ​ត្រង់​ BOON THE SHOP ​ជាមួយ​គ្នា​ ព្រម​ជាមួយ​តារា​ផ្សេង​ទៀត​ដូចជា​ Taeyang, Dara, Lee Soo Hyuk និង​​ Masta Wu ​ជាដើម។

 

​Kiko Mizuhara ​គឺ​ជា​តារា​ម៉ូដែល​អាមេរិក​ដើម​កំណើត​កូរ៉េ​ដែល​កំពុង​​ប្រកប​អាជីព​នៅ​ជប៉ុន។ ​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​រវាង​ទំនាក់ទំនង​តារា​ទាំង​ពីរ​នៅ​ឡើយ។ ​ចុះ​បើ​ពួកគេ​ស្រឡាញ់​គ្នា​មែន ​អ្នក​គិត​ថា ​សម​គ្នា​ឬ​អត់?

 

 
 

សកម្មភាព​​ Kiko Mizuhara ​ចេញ​ពី​ក្លឹប​ឡើង​រថយន្ត​ទៅ​កន្លែង​ស្នាក់នៅ​របស់​ G-Dragon

 

អាន៖ YoonA និង​តារា​ចិន​ច្រើន​នាក់​ ពាក់​ឈុត​បុរាណ​​​ផ្សព្វផ្សាយ​រឿង​ថ្មី

 

ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Koreaboo

អត្ថបទថ្មី