ប៉ូលិសចាប់អ្នកគ្រប់គ្រងក្រុម EXO ពីបទវាយក្បាលអ្នកគាំទ្រឱ្យរបួសដេកពេទ្យ
- 2015-05-04 22:24:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ូលិសចាប់អ្នកគ្រប់គ្រងក្រុម EXO ពីបទវាយក្បាលអ្នកគាំទ្រឱ្យរបួសដេកពេទ្យ
ចន្លោះមិនឃើញ
ប៉ូលិសសង្កាត់ Incheon បានចាប់ខ្លួនអ្នកគ្រប់គ្រង ក្រុមចម្រៀងប្រុស EXO ពីបទវាយក្បាលអ្នកគាំទ្រម្នាក់ ឱ្យរបួសដេកពេទ្យ ហើយថ្ងៃពុធអាទិត្យមុន អ្នកគ្រប់គ្រងរូបនេះ ត្រូវតុលាការសង្កាត់ដដែលពិន័យជាទឹកប្រាក់ ជិត១០០០ដុល្លារអាមេរិក។
ទីភ្នាក់ងារព័ត៌មានកូរ៉េ Yonhap ចុះផ្សាយថា រឿងអាស្រូវរបស់បុរសវ័យ៣៤ឆ្នាំខាងលើ ត្រូវបានទម្លាយឱ្យ តាមរយៈសារព័ត៌មានក្នុងស្រុកមួយ។ សារព័ត៌មាននោះបញ្ជាក់ថា អ្នកគ្រប់គ្រងក្រុម EXO បានវាយក្បាលនារីដែលជាអ្នកគាំទ្រម្នាក់ នៅប្រលានយន្តហោះអន្តរជាតិ Incheon នៅម៉ោង ៦ និង៣០នាទីល្ងាច កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីក្រុមនេះត្រលប់ពីសម្ដែង ក្នុងទីក្រុង ណានជីង ប្រទេសចិនវិញ។
ការវាយនេះ បណ្ដាលឱ្យក្បាលជនរងគ្រោះ បុកនឹងកាមេរ៉ា ដែលនាងកំពុងកាន់ ហើយគ្រូពេទ្យប្រាប់ថា នាងត្រូវសម្រាកនៅមន្ទីរពេទ្យ២សប្ដាហ៍ ដើម្បីឱ្យជាសះស្បើយ។ នេះបើតាមការបញ្ជាក់ពីជនរងគ្រោះ។ ទោះបីជាយ៉ាងណា ប្រភពមិនបានបញ្ជាក់ឈ្មោះ របស់អ្នកគ្រប់គ្រងរូបនោះឡើយ៕
តារាហ្វីលីពីនរបូតអាវទ្រនាប់ ពេលកំពុងសម្ដែងលើឆាក
តារាកូរ៉េល្បីៗ ដែលមានអ្នកគាំទ្រច្រើនជាងគេនៅចិន
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ koreatimesus