ពេលពពោះ Lee Min Ho តើម្ដាយតារារូបនេះចូលចិត្តញ៉ាំអ្វី?
- 2015-05-05 18:15:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលពពោះ Lee Min Ho តើម្ដាយតារារូបនេះចូលចិត្តញ៉ាំអ្វី?
ចន្លោះមិនឃើញ
ការពពោះមិនមែនជារឿងស្រួលទេ គឺស្ត្រីជាម្ដាយត្រូវតែរក្សាគភ៌ឱ្យបានល្អ រហូតដល់៩ខែ១០ថ្ងៃ ដែលជាថ្ងៃកើតរបស់ទារក។ តាមធម្មតា ពេលកំពុងពពោះ ស្ត្រីជាម្ដាយតែងមានចំណង់អាហារផ្សេងៗគ្នា ដោយស្ត្រីខ្លះចង់ទទួលទាន ដី ថ្ម ធ្យូង សាច់ជ្រូក សាច់មាន់ និងសាច់គោប្លែកៗគ្នា។ ចំពោះរឿងនេះ លោកអ្នកប្រហែលជាធ្លាប់ឮ តាមរយៈមិត្តភ័ក្ដិ សាច់ញាតិ បងប្អូននិយាយប្រាប់ហើយ។
តើអ្នកដឹងទេថា ម្ដាយតារាសម្ដែងល្បី Lee Min Ho ចង់បរិភោគអ្វី ពេលអ្នកស្រីកំពុងពពោះតារារូបនេះ?
មិនខុសពីអ្នកម្ដាយដទៃទេ គឺម្ដាយរបស់តារាវ័យ ២៨ឆ្នាំ មានចំណង់ចង់ទទួលទានសាច់គោ។ ម្តាយតារាដែលគេមិនបញ្ចេញឈ្មោះដដែលថ្លែងថា "ចាប់តាំងពីខ្ញុំពពោះ Min Ho ខ្ញុំចូលចិត្តញ៉ាំសាច់ខ្លាំងមែនទែន។ ខ្ញុំញ៉ាំសាច់គោ រាល់បួនថ្ងៃម្ដង ហើយឥលូវ Min Ho ក៏ចូលចិត្តសាច់គោជាមួយម្ទេសដែរ"។
អ្នកម្ដាយខាងលើបន្ថែមថា ទារក Min Ho មានទម្ងន់៣គីឡូ២ខាំ ស្រាលជាងក្មេងៗដទៃបន្តិច ហើយសុខភាពរបស់ទារករូបនេះ មិនសូវល្អប៉ុន្មានទេ រហូតដល់ចូលរៀនបឋមសិក្សា។
"ទងសួតរបស់គាត់ មានបញ្ហា ដូច្នេះហើយគាត់ប្រឈមនឹងអាកាសធាតុត្រជាក់ផ្លាស់ប្តូរចូលរដូងរងាម្ដងៗ។ គាត់ញ៉ាំច្រើនណាស់ តែដូចជាអត់ធាត់សោះ។ ខ្ញុំមានឈាម A ហើយរាងកាយ និងអត្តចរិតរបស់គាត់ ស្រដៀងខ្ញុំណាស់"។ អ្នកស្រីបន្ថែម។
នៅតូច Min Ho ជាក្មេងពូកែអៀន ពេលជួបជាមួយមនុស្សប្លែកមុខ និងចិត្តច្រើន។ ប្រភពដដែលបញ្ជាក់ថា នៅតូច Min Ho សង្ហាណាស់ ដោយភ្នែករបស់គេ ធំៗជាងបងស្រីបង្អើត ច្រមុះស្រូច ដែលជាសញ្ញាបញ្ជាក់ពីទេពកោសល្យ នឹងអាចក្លាយជាតារាសម្ដែង ពេលធំឡើង។
ក្មេងដែលចេះហៅ "ម៉ាក់” នៅអាយុ៣ ឬ៤ខែនេះ កើតនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ១៩៨៧ ក្នុងស្រុក Dongjak-gu ប្រទេសកូរ៉េខាងត្បូង៕
ម៉ូដសក់ទាំង១០រឿងរបស់ Lee Min Ho តើមួយណាឡូយជាងគេ?
Lee Min Ho ត្រូវប្ដូរកន្លែងថតនៅចិនព្រោះ Fan សម្រុកចង់ជួបច្រើនពេក
ប្រែសម្រួល៖ អ៊ុំ សុភក្តិ ប្រភព៖ lmhprincess