Neuer៖ ខ្ញុំនឹងបង្ហាញ Messi ឲ្យឃើញថា អ្នកណាជា "ចៅហ្វាយ”
- 2015-05-06 13:10:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Neuer៖ ខ្ញុំនឹងបង្ហាញ Messi ឲ្យឃើញថា អ្នកណាជា "ចៅហ្វាយ”
ចន្លោះមិនឃើញ
អ្នកចាំទីលំដាប់ពិភពលោក Manuel Neuer របស់ក្រុម Bayern Munich បានបោះសម្ដីឲ្យខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម FC Barcelona ថា នឹងដឹងថាអ្នកណាជាចៅហ្វាយយ៉ាងពិតប្រាកដ ខណៈដែលក្រុមទាំងពីរ នឹងប៉ះគ្នាក្នុងការប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ នាកីឡដ្ឋាន Camp Nou នៅយប់ថ្ងៃពុធ និងបន្ថែមទៀតថា នឹងធ្វើឲ្យកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ ស្ងាត់ឈឹងតែម្ដង។
កីឡាករជម្រើសជាតិអាល្លឺម៉ង់ Neuer បានប្រាប់ដល់ L'Equipe ថា៖ "ខ្ញុំគោរពដល់ Messi ណាស់ នូវសមិទ្ធផលជាច្រើន ដែលគាត់ធ្លាប់ជោគជ័យ ប៉ុន្តែយើងនឹងដឹងថា អ្នកណាជាចៅហ្វាយ ពេលយើងជួបគ្នានៅលើទីលាន។ ខ្ញុំនឹងធ្វើឲ្យគាត់ស្ងាត់ឈឹង ដូចការលេងនៅវគ្គផ្ដាច់ព្រ័ត្រ World Cup ក្នុងការប្រកួតយប់ថ្ងៃពុធនេះ"។
Neuer និង Messi ទទួលរង្វាន់ កាលពីប្រកួត World Cup 2014
Bayern ធ្លាប់បំបាក់ Barca ទាំងពីរជើងដោយលទ្ធផល ៧-០ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដូចគ្នា កាលពី២ឆ្នាំមុន ប៉ុន្តែ Neuer បានលើកឡើងថាការប្រកួតនេះ មិនងាយស្រួលដូចមុនទេ ហើយអាចនឹងក្លាយជាការប្រកួតដ៏តានតឹង។
អ្នកចាំទីវ័យ២៩ឆ្នាំរូបនេះ បាននិយាយថា៖ "ការប៉ះ Barcelona ដូចជាការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ យើងធ្លាប់ឈ្នះពួកគេយ៉ាងចាស់ដៃ កាលពី២ឆ្នាំមុន ប៉ុន្តែឥឡូវគ្រប់យ៉ាងមានការប្រែប្រួល។ បច្ចុប្បន្ននេះ ពួកគេគ្មានរបួស ហើយ Messi ក៏កំពុងតែឡើងជើង ខណៈដែលយើងនឹងអវត្តមានកីឡាករឆ្នើមច្រើនទៀត។ យើងដឹងថា យើងនឹងជួបការប្រកួតដ៏តានតឹង ប៉ុន្តែខ្ញុំជឿថាយើងនឹងមានឱកាសច្រើន"៕
ចុះប្រិយមិត្តយល់ថា Neuer អាចធ្វើឲ្យ Messi ស្ងាត់ឈឹងបានមែន ឬអត់?
-ចុចអាន៖ Messi ក្លាយជា Iron Man ក្នុងពាណិជ្ជកម្មថ្មី
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ goal.com