កីឡា​ការិនី​វៀតណាម​បំបែក​កំណត់​ត្រា​ពិភព​លោក​ ទាត់​បាល់​ជ្រុង​ចូល​ទី​២​គ្រាប់​ក្នុង​មួយ​ប្រកួត

  • 2015-05-07 21:35:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡា​ការិនី Nguyen Thi Tuyet Dung ​របស់​ក្រុម​ជម្រើស​ជាតិ​វៀតណាម​បាន​ធ្វើ​ឱ្យ​គេ​ភ្ញាក់ផ្អើល​គ្រប់​គ្នា បន្ទាប់​ពី​រូប​នាង​បាន​ទាត់​បាល់​ពី​ជ្រុង​ ចូល​ទីបាន​​២​គ្រាប់​ក្នុង​មួយ​ប្រកួត ពេល​វៀតណាម​បាន​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី ៧-០ ​កាល​ពី​ដើម​សប្ដាហ៍​នេះ។

 

 

២​គ្រាប់​ដែល​កីឡា​ការិនី​ពាក់​អាវ​លេខ​៧​រូប​នេះ​ធ្វើ​បាន​គឺ​ជា​ការ​ទាត់​លើក​ចេញ​ពី​ជ្រុង​ទាំង​ពីរ​គ្រាប់ ពោល​គឺ​១​គ្រាប់​ដំបូង​រូប​នាង​លើក​ចេញ​ពី​ជ្រុង​ខាង​ឆ្វេង​ដោយ​ទាត់​ជើង​ឆ្វេង ហើយ​មួយ​គ្រាប់​ទៀត​រូប​នាង​លើក​ចេញ​ពី​ជ្រុង​ខាង​ស្ដាំ​ដោយ​ទាត់​ជើង​ស្ដាំ។ នេះ​មាន​ន័យ​ថាកីឡា​ការិនី​ម្ចាស់​ពាន Vietnamese 2014 Golden Ball  រូប​នេះ គឺ​ជា​កីឡាករ​ដំបូង​គេ​ហើយ​ដែល​អាច​ធ្វើ​បាន​ល្អ​យ៉ាង​នេះ​ក្នុង​ប្រវត្តិសាស្ត្រ។

 

ខាង​ក្រោម​នេះ​ជា​វីដេអូ​បង្ហាញ​ពី​សមត្ថភាព​ដ៏​អស្ចារ្យ​របស់​កីឡា​ការិនី​  Nguyen Thi Tuyet Dung៖

 

 

ចុចអាន៖Buriram បាន​ត្រឹម​ចុក​ឈាម ទោះ​ស៊ី​ក្រុម​ចិន​ Guangzhou R&F ៥-០

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ yahoo