​តារាង​ពិន្ទុ​លីក​ប្រទេស​ហ្វាំងឡង់ រៀង​គ្នា​ស្អាត​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​

  • 2015-05-07 21:44:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទើរ​តែ​មិន​ជឿ​នឹង​ភ្នែក​ តារាង​ពិន្ទុ​នៅ​លីក​ Veikkausliiga ​ប្រទេស​ហ្វាំងឡង់ គឺ​រៀង​គ្នា​​យ៉ាង​ស្អាត​តែ​ម្ដង ​ដោយ​រាប់​តាំង​ពី​ក្រុម​បាត​តារាង រហូត​ដល់​​ក្រុម​កំពូល​តារាង ​ដែល​មាន​គម្លាត​​ពី​គ្នា​​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​នីមួយៗ ហើយ​រឿង​នេះ​ដែរ ត្រូវ​បាន​គេ​ជឿ​ថា​ជា​តារាង​ពិន្ទុ​ដ៏​ស្អាត​បំផុត​ នៅ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។

 

ទេសភាព​ដ៏​ស្រស់​ស្អាត​​ប្រទេស​ហ្វាំងឡង់ ប៉ុន្តែ​គេ​​ប្រៀប​ថា​នៅ​ចាញ់​តារាង​ពិន្ទុ​ខាង​ក្រោម

 

​​​Veikkausliiga គឺជា​លីក​បាល់ទាត់​កំពូល​របស់​ប្រទេស​ហ្វាំងឡង់ ដែល​មាន​​ក្រុម​ចំនួន​១២ ប្រកួត​ប្រជែង ដោយ​ការ​ប្រកួត​សន្សំ​ពិន្ទុ ហើយ​បច្ចុប្បន្ន​លីក​មួយ​នេះ ទើប​តែ​បើក​ការ​ប្រកួត​បាន​៤​ទៅ​៥​ប្រកួត​ទេ ប៉ុន្តែ​ក្រុម​ខ្លះ​ក៏​ទើប​តែ​ប្រកួត​បាន​៣​លើក​​ប៉ុណ្ណោះ។ បើ​ក្រឡេក​ទៅ​មើល​តារាង​ពិន្ទុ​បច្ចុប្បន្ន​វិញ​ ​ប្រិយ​មិត្ត​អាច​នឹង​ប្លែក​ភ្នែក​មិន​ខាន។

 

នេះ​ជា​តារាង​ពិន្ទុ​បច្ចុប្បន្ន៖

 

 

-ចុចអាន៖ កីឡា​ការិនី​វៀតណាម​បំបែក​កំណត់​ត្រា​ពិភព​លោក​ ទាត់​បាល់​ជ្រុង​ចូល​ទី​២​គ្រាប់​ក្នុង​មួយ​ប្រកួត

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ mirror