វេជ្ជបណ្ឌិតខ្មែរពន្យល់ពីបញ្ហាអង្កែធ្វើឱ្យប៉ះពាល់ដល់សក់ហួសស្មាន!
- 2015-05-08 16:15:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វេជ្ជបណ្ឌិតខ្មែរពន្យល់ពីបញ្ហាអង្កែធ្វើឱ្យប៉ះពាល់ដល់សក់ហួសស្មាន!
ចន្លោះមិនឃើញ
អង្កែជាបញ្ហាមួយដែលមនុស្សភាគច្រើនជួបប្រទះ ។ បើទោះជាអង្កែមានសណ្ឋានជាដុំពណ៌សតូចៗក៏ពិតមែន តែវាមានឥទ្ធិពលផ្ដល់ភាពអាក្រក់ដល់ស្បែកក្បាល និងសរសៃសក់យ៉ាងធ្ងន់ធ្ងរ ប្រសិនបើមិនបានព្យាបាលបានត្រឹមត្រូវ។
លោក វេជ្ជបណ្ឌិត ប៉ុក សាវឿន ប្រធានគ្លីនិកជាតិសើស្បែក និងកាមរោគ នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺអេដស៍ សើស្បែក និងកាមរោគ បានបកស្រាយពីបញ្ហាអង្កែនេះក្នុងកម្មវិធីដាក់សម្ពោធសាប៊ូកម្ចាត់អង្កែ SELSUN ថា មូលហេតុដែលបង្កឲ្យមានអង្កែ មានច្រើនយ៉ាងដូចជាបង្កពីបាក់តេរីនិងផ្សិត ដែលបណ្ដាលមកពីការរីកលូតលាស់ហួសកម្រិតរបស់ពពួកផ្សិត Malassezia។
ប្រទេសកម្ពុជាស្ថិតនៅក្នុងតំបន់ត្រូពិកដែលមានអាកាសធាតុក្ដៅហើយសើម នៅពេលដែលដល់រដូវវស្សាជាពេលដែលអំណោយផលដល់ការលូតលាស់របស់ផ្សិតដែលជាហេតុបង្កឱ្យមានអង្កែ។
លោក វេជ្ជបណ្ឌិត ប៉ុក សាវឿនកំពុងធ្វើបទសម្ភាស
លោក បន្ថែមថា៖ "អង្កែមិនត្រឹមតែធ្វើឱ្យរមាស់លើស្បែកក្បាលនោះទេ តែវាផ្ដល់ភាពរំខានដែលធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពខាងផ្លូវចិត្តដោយសារសោភណភាពនៃសក់ក្បាល ប្រសិនបើវាកកើតឡើងដោយមេរោគផ្សិត ដូចជាធ្វើឲ្យសក់ជ្រុះ ឬសក់ផុយស្រួយ សរសៃសក់លូតលាស់មិនប្រក្រតី ពេលទាញអាចដាច់ច្រើនកំណាត់ជាដើម" ។
អង្កែពិតជាអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សក់ បើទុកឱ្យវាកាន់តែរីករាលដាលធំឡើងៗ។ តែទោះយ៉ាងណា គេមានវិធីព្យាបាលទៅតាមប្រភេទស្បែកដែលមានជំងឺ ដោយលេបថ្នាំ ចាក់ថ្នាំ ឬកក់សក់នឹងសាប៊ូដែលមានផ្ទុកសារធាតុកម្ចាត់អង្កែ ដោយសារធាតុដែលល្អបំផុតគឺពពួកសាប៊ូដែលមានសារធាតុ Selenium Sulfide៕
សូមអាន ៖ ពុកចង្កាខ្លះអាចមានផ្ទុកបាក់តេរីច្រើនជាងបង្គន់
អត្ថបទ៖ លឹម សុនា